The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ឧទ្ទាម​យេម៉ែន​ វាយ​ប្រហា​រ​​​លើ​ព្រលាន​យន្តហោះ​អារ៉ាប៊ី​ សាអ៊ូឌីត ​បង្ក​ឲ្យ​របួស ២៦ នាក់

ឧទ្ទាម​យេម៉ែន​ វាយ​ប្រហា​រ​​​លើ​ព្រលាន​យន្តហោះ​អារ៉ាប៊ី​ សាអ៊ូឌីត ​បង្ក​ឲ្យ​របួស ២៦ នាក់

Content image - Phnom Penh Post
រ​ថយន្តរាប់សិប​គ្រឿង​ត្រូវ​គេ​​ចត​នៅ​ព្រលានយន្តហោះ​​ ​Abhaក្នុង​តំបន់រ​មនីយដ្ឋាន​​​ភ្នំ​​នៃ​ប្រទេស​អា​រ៉ាប៊ី សាអ៊ូឌីត​ កាលពីថ្ងៃទី​១២ ខែ​មីថុនា។ AFP

ឧទ្ទាម​យេម៉ែន​ វាយ​ប្រហា​រ​​​លើ​ព្រលាន​យន្តហោះ​អារ៉ាប៊ី​ សាអ៊ូឌីត ​បង្ក​ឲ្យ​របួស ២៦ នាក់

ក្រុង​រី​យ៉ាដៈ ​ក្រុម​ចម្រុះ​ដឹក​នាំ​ដោយ​អារ៉ាប៊ី​ សាអ៊ូ​ឌីត ​ដែល​បាន​ប្រយុទ្ធ​ជា​មួយ​ក្រុម​ឧទ្ទាម​ បាន​ថ្លែង​ថា ​កាល​ពី​ថ្ងៃ​ពុធ​ ការវាយ​ប្រហារ​មី​ស៊ីល​រ​បស់​ក្រុម​ឧទ្ទាម​យេម៉ែន​ទៅ​លើ​ព្រលាន​យន្តហោះ ​១ កន្លែង​ នៅ​អារ៉ាប៊ី ​សាអ៊ូ​ឌីត​ភាគ​និរតី​ បាន​បណ្តាល​ឲ្យ​ជនស៊ី​វិល​ ២៦ នាក់ ​រង​របួស​។​

​ក្រុម​ឧទ្ទាម​ហ៊ូធី​យេម៉ែន​ដែល​បាន​ប្រឈម​មុខនឹង​​ការ​វាយ​ប្រ​ហារ​យ៉ាង​ខ្លាំង​ក្លាជា​មួយ​​​ក្រុម​ចម្រុះ​ដឹកនាំ​អារ៉ាប៊ី​ សាអ៊ូ​ឌីត​ ចាប់​តាំង​ពី​​ខែ​ មីនា​ ឆ្នាំ​ ២០១៥​ ដែល​បាន​បណ្តាល​ឲ្យ​ចំនួន​ជន​ស៊ី​វិល​ស្លាប់​យ៉ាង​ច្រើន​ ហើយ​បាន​បង្កើន​ការ​វាយ​ប្រហារ​មី​ស៊ីល​ និង​យន្ត​ហោះ​្រដូន​ជា​ច្រើនលើក​​នៅ​តាម​ព្រំ​ដែន​រយៈពេល​ប៉ុន្មាន​សប្តាហ៍​​ថ្មី​ៗ​នេះ​ ។​

អ្នក​នាំ​ពាក្យ​ក្រុម​ចម្រុះ​លោក ​Turki al-Malki ​បាន​ថ្លែង​ថា ​មនុស្ស ៨​ នាក់ ​ក្នុង​ចំណោម​អ្នក​រង​របួស​នៅ​ឯ​ព្រលាន​យន្ត​ហោះ​ Abha ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​​ ។​

លោក​ Turki al-Malki ​បាន​ថ្លែង​បន្ថែម​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​បាន​ធ្វើ​ឡើង​ដោយ​ទី​ភ្នាក់​ងារ​សារព័ត៌​មាន​ផ្លូវ​ការ​របស់​អារ៉ាប៊ី​ សាអ៊ូ​ឌីត​ ថា​ មនុស្ស ១៨ ​នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ ក្រោយ​ពី​ទទួល​បាន​ការ​ជួយ​សង្គ្រោះ​ជា​លើក​ដំបូង​ ។​

​ក្រុម​ឧទ្ទាម​ហ៊ូ​ធី ​បាន​ថ្លែង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ ពួក​គេ​បាន​វាយ​ប្រហារ​មីស៊ីល​ទៅ​លើ​ព្រលាន​យន្ត​ហោះ​នៅ​ទី​ក្រុង​កម្សាន្ត​ជួរ​ភ្នំ​អារ៉ាប៊ី​ សាអ៊ូ​ឌីត​។​ ជើង​ហោះ​ហើរ​ខ្លះ​ ត្រូវ​បាន​ផ្អាក​មិន​ឲ្យ​ដំណើរ​ការ​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង​។​

Abha​ ជា​ទី​ក្រុង​នៃ​ខេត្ត​ Asir ​ស្ថិត​​នៅ​ជួរ​ភ្នំ​នៃ​ខេត្ត​ Asir​ ដ៏​ល្អ​ប្រណីត​ និង​ជា​កន្លែង​លាក់​ខ្លួន​យ៉ាង​មាន​សុវត្ថិភាព​សម្រាប់​ប្រជា​ជន​អារ៉ាប៊ី​ សាអ៊ូ​ឌីត ​ដែល​បានរត់​គេច​ខ្លួន​ចេញ​ពី​កម្តៅ​ថ្ងៃ​នៅ​រដូវ​ក្តៅ​នៃ​ក្រុង​រីយ៉ាដ ​និង​ក្រុង​ជេដដា​។​

លោក​ Turki al-Malki ​បាន​ថ្លែង​ថា​៖ «​ការ​វាយ​ប្រហារ​» ​ចេញ​ពី​ប្រភព​មិន​ច្បាស់​លាស់​សំដៅ​ទៅ​លើ​ព្រលាន​យន្ត​ហោះ​ ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ក្រុម​អ្នក​ដំណើរ​រាប់​ពាន់​នាក់ក្នុង​ ១ ថ្ងៃៗ​ ៕ SK

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។