ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​សហរដ្ឋ​អាមេ​រិ​កបាន​និយាយថា ការចាត់ទុក​ប្រទេស​ចិន​ ជា​គូប្រជែង​របស់​សហរដ្ឋ​អាមេរិក​គឺជា​កំហុស​មួយ។ លោក Cui Tiankai បាន​អះអាង​នូវ​ជំហរ​របស់​ប្រទេស​ចិន​ ក្នុងការ​ស្វែងរក​ការសហការ​ដោយ​សន្តិភាព​ជាមួយ​សហ​រដ្ឋ​អាមេរិក ព្រមទាំង​ព្រមាន​ថា មិនត្រូវ​ធ្វើ​អ្វីដែល​ប៉ះពាល់​ដល់​ប្រទេស​ចិន ​ហួសហេតុ​ទេ។

ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ប៉េកាំង​ បាន​ប៉ះទង្គិច​គ្នា​ជា​ញឹកញយ​ជុំវិញ​បញ្ហា​នានា​ចាប់តាំងពី​រដ្ឋបាល Trump បានកំណត់​ប្រទេស​ចិន​ជា​គូប្រជែង​យុទ្ធសាស្ត្រ​មួយ​នៅ​ឆ្នាំ ២០១៨។ ចំណុច​នៃ​ការឈ្លោះប្រកែក​គ្នា​កាន់តែខ្លាំង​ឡើង​រវាង​ចិន និង​សហរដ្ឋអាមេរិក​ក្នុងអំឡុង​រដ្ឋបាល​ Trump ដែល​រួមមាន​បញ្ហា​មួយចំនួន​ដូចជា ក្រុង​ហុងកុង តំបន់​ភាគខាងលិច​ស៊ីន​ជាំ​ង សមុទ្រ​ចិន​ខាងត្បូង និង​កោះ​តៃវ៉ាន់៕