កាលពី​ថ្ងៃ​ចន្ទ​ទី ២២ កុម្ភៈ​ ឯក​អគ្គរដ្ឋទូត​អ៊ីតាលី ​​ប្រចាំ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ លោក​ Luca Attanasio​ ត្រូវបាន​សម្លាប់នៅ​ក្នុង​ការវាយ​ប្រហារមួយ​នៅ​ភាគខាង​កើត​នៃប្រ​ទេស​កុង​ហ្គោ។

យោងតាម​សេចក្តី​ថ្លែង​ការណ៍​បាន​សរសេរ​ថា ​លោក ​Luca Attanasio​ បាន​ស្លាប់នៅ​ក្នុង​មន្ទីរ​ពេទ្យប​ន្ទា​ប់​ពី​ក្បួន​រថ​យន្ត​របស់​អង្គការ​សហប្រជាជាតិ​ដែល​កំពុង​ធ្វើ​ដំណើរ​បានត្រូវ​ភ្លើងឆេះ​នៅក្បែរ​ក្រុងហ្គូម៉ា ​ប្រទេស​កុងហ្គោ។

ក្បួន​រថយន្តនោះ​ត្រូវបាន​វាយ​ប្រហារ​ដោយ​ក្រុម​អ្នកវាយ​ប្រហារ ​៦ នាក់ ​នៅពេល​ដែលរថយន្ត​នោះ​ធ្វើ​ដំណើរ​ចូលទៅ​ក្នុង​ឧទ្យាន​ជាតិ ​Virunga៕