បុរីញូ​វ​យកៈ ​ឯក​អគ្គ​រដ្ឋ​ទូត​ប៉ាឡេ​ស្ទីន ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា អាមេ​រិក​បាន​ដិ​សេធ​មិន​ផ្តល់​ទិដ្ឋា​ការ​ឲ្យ​​មន្ត្រី​ប៉ាឡេស្ទីន​៦​រូប ​ ​ដើម្បី​ចូល​រួម​ជំនួប​កម្រិត​ខ្ពស់​ស្តី​ពី​ការ​អភិ​វឌ្ឍន៍​នៅ​អង្គ​ការ​សហ​ប្រជា​ជាតិ​នៅ​ក្នុង​ក្រុង​ញួវ​យ៉ក។

មន្ត្រី​ទាំង​៦​រូប​នោះ​មក​ពី​ការិយា​ល័យ​នាយក​រដ្ឋ​មន្ត្រី​ប៉ាឡេស្ទី​ ត្រូវ​បង្ហាញ​របាយ​ការណ៍​​មួយ​ស្តី​ពី​កិច្ច​ប្រឹង​ប្រែង​របស់​ប៉ាឡេស្ទីន ​ដើម្បី​សម្រេច​បំណង​ចំនួន​១៧​ដែល​ដាក់​ចេញ​ដោយ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ក្នុង​គោល​បំណង​បញ្ចប់​ភាព​ក្រីក្រ ​និង​លើក​កម្ពស់​វិស័យ​អប់រំ​ និង​សុខា​ភិបាល​។

លោក​ Riyad Mansour ​តំណាង​ប៉ា​ឡេ​ស្ទីន​ប្រចាំ​នៅ​អង្គ​ការ​សហ​ប្រជា​ជាតិ​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ថា៖​«កុង​ស៊ុល​អាមេរិក​ បាន​បដិ​សេធ​មិន​ផ្តល់​ទិដ្ឋា​ការ​ឲ្យ​ពួក​គេ​ និង​តាម​ពិត​នោះ​ អ៊ី​ស្រា​អែល​ដែល​ក្តោប​កាប់​អំណាច​ បាន​ធ្វើ​ឲ្យ​បញ្ហា​នេះ​ មាន​ភាព​ស្មុគ​ស្មាញ​។ ​

អង្គ​ការ​សហ​ប្រជា​ជាតិ​កំពុង​រៀប​ចំ​វេទិ​កានយោបាយ​មួយ​នៅ​សប្តាហ៍​នេះ ​ដើម្បី​ប្រមូល​ផ្តុំ​កិច្ច​ប្រឹង​ប្រែង​ ដើម្បី​សម្រេច​គោល​បំណង​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្ត​ភាព​ដែល​ឱសាន​វាទ​ត្រឹម​ឆ្នាំ​២០៣០​៕ PSA ​