ផលិតកម្ម​នៅ​ប្រទេសចិន ​បាន​កើនឡើងក្នុង​ល្បឿន​យឺតជា​ងការរំពឹងទុក​ក្នុង​ខែ​ឧសភា​ ដោយ​សារ​តម្លៃ​វត្ថុធាតុដើម​ឡើង​ថ្លៃ ធ្វើ​ឱ្យ​ពន្យឺត​ផលិតកម្ម​ឧស្សាហកម្ម​ផងដែរ​។

ទិន្នន័យ​ពី​ការិយាល័យ​ស្ថិតិជាតិ​ចិន​ (NBS) កាលពីថ្ងៃចន្ទ​បាន​បង្ហាញថា​ សន្ទស្សន៍​អ្នក​គ្រប់គ្រង​ការ​បញ្ជា​ទិញ (PMI) បាន​ធ្លាក់ចុះ​ដល់ ​៥១,០ នៅក្នុងខែឧសភាយ៉ាងណាមិញ​នៅ​តែ​រក្សា​កំណើនខ្លួន​លើ​បន្ទាត់​ ៥០,០​ (បន្ទាត់​បង្ហាញ​ពី​សញ្ញាណ​នៃ​ការធ្លាក់​ចុះ​​)។ ក្រុមអ្នកវិភាគ​បាន​រំពឹងថា ​សន្ទស្សន៍ ​PMI នឹង​កើន​ត្រឹម​ ៥១,១ ​នៅក្នុង​ខែ​ឧសភា​ពោល​ គឺ​នៅ​ទ្រឹង​​ដូច​ខែមេសា។

ការិយាល័យ​ស្ថិតិ​ NBS ​បាន​និយាយថា​សេដ្ឋកិច្ច​របស់​ប្រទេសចិន​ បានកើន​ឡើង​ខ្ពស់​បំផុត​ ១៨,៣ ភាគរយនៅ​ក្នុងត្រីមាស​ទី១ ​នៃឆ្នាំ ២០២១ ​ប៉ុន្តែ​ល្បឿននៃ​កំណើន​ផលិត​កម្ម​ចិន​បាន​ថយ​ចុះ​នៅ​ក្នុង​ខែមេសា​។ ការផ្គត់​ផ្គង់រាំងស្ទះ​ និង​ការកើន​ឡើងថ្លៃដើម​វត្ថុធាតុ​ដើម​បាន​ធ្វើឱ្យ​​ផលិតកម្ម​នៅ​ទ្រឹង​​ក្នុងខែ​នេះ​៕