កាលពីថ្ងៃ​អាទិត្យ​ទី ៣១ ​ឧសភា​ អាជ្ញាធរ​សុខាភិបាល​ថៃ​បាន​រាយការណ៍​ករណី​វិជ្ជមាន​កូវីដ ១៩ ​ថ្មីចំនួន ​៤ ៥២៨​ និង​ចំនួន​អ្នកស្លាប់​ថ្មី​ប្រមាណ​ ២៤ ករណី​ ដែលធ្វើ​ឱ្យ​ចំនួន​អ្នកស្លាប់​កើន​ដល់​ ១

០១២​ នាក់។

មជ្ឈមណ្ឌល​សម្រាប់​ការគ្រប់គ្រង​ស្ថានភាព​កូវីដ ១៩​ (Centre for Covid-19 Situation Administration)​ បាន​និយាយថា​អ្នកឆ្លងថ្មី​ចំនួន​ ២ ៦២៦ នាក់ ​ស្ថិត​ក្នុង​ចំណោម​ប្រជាជន​ទូទៅ​ និង ​១ ៩០២​ នាក់​ទៀត ​គឺ​ឆ្លងនៅ​ក្នុង​ពន្ធនាគារ។

អ្នកនាំពាក្យ​ជំនួយ​ការ​មជ្ឈមណ្ឌល​សម្រាប់​ការ​គ្រប់គ្រង​ស្ថានភាព​កូវីដ ១៩​ លោកស្រី ​ApisamaiSrirangson​ បាន​និយាយថា ការឆ្លង​ក្នុង​ចំណោម​សមាជិក​គ្រួសារ​បណ្តាលឱ្យ​មានអ្នក​ស្លាប់ដល់​ ១១ នាក់។ ​មជ្ឈមណ្ឌល​នោះក៏​បាន​បញ្ចូល​ករណី​នាំចូល​ចំនួន ២៧​ ករណី ​ក្នុងនោះ​មានជន​ជាតិថៃ​ ២៤ នាក់​ ដែលបាន​វិលត្រឡប់​ពី​ប្រទេស​កម្ពុជា។​ ៣ នាក់ទៀត ​គឺជនជាតិ​ថៃដែល​បានធ្វើ​ដំណើរ​ពីប្រទេសស្វ៊ីស ហ្វីលីពីន និងហូឡង់៕