កាល​ពី​ថ្ងៃ​ចន្ទ​ ទី ៣១​ ឧសភា​ របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​នុយក្លេអ៊ែរ​របស់​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ថា​ ប្រទេស​អ៊ីរ៉ង់​ មិន​បាន​ផ្តល់​មូលហេតុ​ដែល​សារធាតុ​អ៊ុយរ៉ានីញ៉ូម​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ទីតាំង​ដែល​មិន​បាន​បង្ហាញ​ព័ត៌មាន​។

កាល​ពី ៣ ខែ​មុន​ប្រទេស​អង់គ្លេស​ បារាំង ​និង​អាល្លឺម៉ង់ ​បាន​លុបចោល​ផែនការ​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​សម្រាប់​ក្រុម​ប្រឹក្សាភិបាល​នៃ​រដ្ឋ​ចំនួន ៣៥ របស់​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ក្នុង​ការ​រិះគន់​អ៊ីរ៉ង់​​ ចំពោះ​ការ​មិន​បាន​ពន្យល់​ពី​ការ​រក​ឃើញ​នោះ។ ​អគ្គនាយក​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​លោក Rafael Grossi​ បាន​ប្រកាស​ចរចា​ថ្មី​ជា​មួយ​អ៊ីរ៉ង់ ខណៈ​មេ​ដឹកនាំ ៣ ​រូប ត្រូវ​បាន​ដក​ខ្លួន​ចេញ​ពី​តំណែង​ជា​ប្រធាន​ IAEA។

របាយការណ៍​របស់​ Grossi​ បាន​បង្ហាញ​ថា៖ «បន្ទាប់​ពី​ច្រើន​ខែ​មក​ អ៊ីរ៉ង់​មិន​បាន​ផ្តល់​ការ​ពន្យល់​ពី​មូលហេតុ​ដែល​មាន​សំណាក​ភាគ​ល្អិត​នៃ​សម្ភារ​នុយក្លេអ៊ែរ​នៅ​ទីតាំង​ណា​មួយ​នៃ​ទីភ្នាក់ងារ​ទាំង ៣ ​ដែល​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​បន្ថែម​ឡើយ»​។

ឥឡូវ​នេះ​ ការ​សម្រេច​ចិត្ត ​គឺ​អាស្រ័យ​លើ​ប្រទេស​មហាអំណាច​អឺរ៉ុប​ទាំង ៣ ក្នុង​ការ​សម្រេច​ឱ្យ​មាន​ការ​ជំរុញ​ឱ្យ​មាន​ដំណោះ​ស្រាយ​មួយ​ដែល​រិះគន់​អ៊ីរ៉ង់ ​ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការ​ចរចា ​ដើម្បី​ស្តារ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​ ២០១៥៕