គិត​មក​ដល់​បច្ចុប្បន្ន ទារក និងកុមារចំនួន ៨២ ៣៤១ នាក់ នៅក្នុងប្រទេសម៉ាឡេស៊ី បានធ្វើតេស្តវិជ្ជមាន​ជំងឺ​កូវីដ​ ១៩​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពីរដ្ឋមន្ត្រីក្រសួ​ង​សុខាភិបាល​ លោក Adham Baba កាលពីថ្ងៃទី ៣១ ឧសភា កន្លងទៅ​។

លោកវេជ្ជបណ្ឌិត Adham បានធ្វើ​សេចក្ដីលម្អិ​ត​​ថា​ កុមារ​មាន​អាយុ​ក្រោម​ ៤ ឆ្នាំ ​ទាំង​អស់​មាន​ ១៩ ៨៥១ ករណី ខណៈ​កុមារ​អាយុពី ៥ ទៅ ៦ ឆ្នាំ​ មាន ៨ ២៣៧ ករណី។ ដោយឡែក កុមារ​ដែល​មាន​អាយុ​ចាប់​ពី​ ៧ ទៅ ១២ ឆ្នាំ​មាន​សរុប ២៦ ៨៥១ ករណី រីឯកុមារ​​អាយុពី ១៣ ទៅ ១៧ ឆ្នាំ មាន​ ២៧ ៤០២ ករណី​​​។

ក្រសួង​សុខាភិបាល​ ក៏​បាន​សម្តែង​ក្ដីបារម្ភយ៉ាងខ្លាំង​ទាក់​ទិន​នឹង​ករណី​ឆ្លង​លើ​កុមារ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ ព្រម​ទាំង​បាន​ណែនាំ​​ឱ្យ​អាណាព្យាបាល​មើ​ល​ថែរក្សា​កូន​ឱ្យ​បាន​ល្អិត​ល្អន់​ ចៀស​វាង​ការ​ឆ្លង​ជំងឺ​នេះ​។

កាលពីថ្ងៃចន្ទ កន្លងទៅ ម៉ាឡេស៊ីរកឃើញ​ករណីថ្មីចំនួន ៦ ៨២៤ ករណី​ថ្មីបន្ថែមទៀត ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ឡើង​ដល់​ទៅ​ ៥៧២ ៣៥៧ ករណី​៕