ក្រុង​បេ​រូ​តៈ អង្គ​ការលើកលែង​ទោស​អន្តរជាតិ (Amnesty International) កាល​ពី​ថ្ងៃ​ចន្ទ បាន​ថ្កោល​ទោស​ក្រុម​ចម្រុះ ដឹកនាំ​ដោយ​អាមេរិក​ដែល​ខកខាន​មិន​បាន​ទទួល​ស្គាល់ និង​ស៊ើប​អង្កេត​តួនាទី​របស់​ខ្លួន ក្នុង​ការ​សម្លាប់​ជន ស៊ីវិល​យ៉ាង​ច្រើន​នៅ​ក្នុង​អំឡុង​ការ​ប្រយុទ្ធ​គ្នា ១ ឆ្នាំ​កន្លង​ទៅ​ដើម្បី​បណ្តេញ​ក្រុម​ជីហាដ​ចេញ​ពី​ក្រុង​រ៉ាហ្គា​នៃ​ប្រទេស​ស៊ីរី។

នៅក្នុង​ខែតុលា ឆ្នាំ ២០១៧ ដែល​ត្រូវបាន​គាំទ្រ​ដោយ​ការវាយប្រហារ​ផ្លូវ​អាកាស​របស់​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​នោះ ក្រុម​សម្ព័ន្ធ​មិត្ត​ឃើដ អារ៉ាប់ បាន​រុញ​ច្រាន​រដ្ឋ​អ៊ិស្លាម​ចេញ​ពី​ក្រុង​ភាគ​ខាង​ជើង។

អង្គការ Amnesty និយាយថា នៅក្នុង​អំឡុង​យុទ្ធនាការ​បណ្តេញ​ក្រុម​ជី​ហាដ​និយម​ចេញពី​ក្រុង​នេះ​ជន​ស៊ីវិល​រាប់​រយ​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នោះ ភាគ​ច្រើន​ក្នុង​ចំណោម​ពួកគេ​ស្លាប់​ដោយ​សារ​ការ​វាយ​ប្រហារ​របស់​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​អាមេរិក។

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយក្រុម​សិទ្ធិមនុស្ស​មាន​មូលដ្ឋា​ន​នៅ​ក្រុង​ឡុង​ដ៍ បាន​ឲ្យ​ដឹងថា ការ​ខក​ខាន​មិន​បាន​ទទួល​ស្គាល់​ជា​បន្ត​បន្ទាប់​របស់​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​អាមេរិក គឺជា​ការ​មើល​ងាយ​មើល​ថោក​ដល់​ក្រុម​អ្នក​នៅ​រស់។

រយៈពេល ១ ឆ្នាំ​មកនេះ​អង្គការ Amnesty និយាយថា​ក្រុមចម្រុះ​នេះ​សារភាពថា បាន​បណ្តាល​ឲ្យ​ជន​ស៊ីវិល​ត្រឹម​តែ ១០០ នាក់​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​នៅ​ក្រុង​រ៉ាហ្គា។

អគ្គលេខា​ថ្មី​នៃ​អង្គការ Amnesty លោក Kumi Naidoo បាន​ថ្លែងថា៖ «វា​ជា​កំហុស​មួយ​ដែល​ក្រុម​ចម្រុះ បាន​បដិសេធ​មិន​ទទួល​ស្គាល់​តួនាទី​របស់​ខ្លួន​ដែល​បាន​បណ្តាល​ឲ្យ​ជន​ស៊ីវិល​ស្លាប់​យ៉ាង​ច្រើន​នោះ»។

លោក បាន​ថ្លែងថា វា​គឺជា រឿង​មួយ​គួរ​ស្អប់ខ្ពើម​ចំពោះ​ការមិន​ទទួលខុសត្រូវ និង​មិន​ទទួលយក​កាតព្វ​កិច្ច​ចំពោះ​ជន​រង​គ្រោះ​ទាំង​នោះ។

អគារមន្ទីរពេទ្យ​ដែល​រ​ង​ការ​បំផ្លិច​បំផ្លាញដោយ​ការ​វាយ​ប្រហារ​រប​ស់​ក្រុមចម្រុះ​ដឹកនាំ​ដោយ US នៅ​ក្រុង​រ៉ាហ្គា​។ AFP

អគ្គលេខាធិការ​ថ្មី​នៃ​អង្គការ Amnesty លោក Kumi Naidoo បាន​បន្តថា៖ «វា​គឺជា​រឿង​មួយ ដែល​សម​ទទួល​ការ​រិះគន់​ដែល​ថា ក្រុម​ចម្រុះ​បដិសេធ​មិន​ទទួល​ស្គាល់​តួនាទី​របស់​ខ្លួន ដែល​បាន​បណ្តាល​ឲ្យ​ជន​ស៊ីវិល​ស្លាប់​ច្រើន។

ទាក់ទង​នឹង​ការសម្លាប់​ជនស៊ីវិល​ទាំងនោះ ក្រុម​សិទ្ធិមនុស្ស​នេះ បាន​ជំរុញ​ឲ្យ​ក្រុមចម្រុះ​ធ្វើការ​ស៊ើប​អង្កេត ដើម្បី​ស្វែងរក​ការ​ពិត​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​ដែល​បណ្តា​ល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​ច្រើន និង​ដើម្បី​ចៀស​វាង​កំហុស​ឆ្គង​នៅ​ពេល​អនាគត។

លោក បាន​ថ្លែងថា៖ «ទាំងនេះ គឺជា​សេចក្តីលម្អិត​ដ៏​សំខាន់ ដើម្បី​ស្វែងរក​ការពិត និង​វាយ​តម្លៃ​ភាព​ត្រឹម​ត្រូវ​តាម​ច្បាប់ និង​រៀន​មេរៀន​ចាំបាច់​ដើម្បី​ចៀស​វាង​កំហុស​ប្រហាក់​ប្រហែល​គ្នា​នេះ»។

លោក​ក៏បាន​ថ្លែងថា នៅ​ទីបញ្ចប់ គឺ​ចាំបាច់​ត្រូវ​កាត់បន្ថយ​ការធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រុម ជន​ស៊ីវិល ដែល​ជា​កាតព្វ​កិច្ច​ស្រប​ច្បាប់​មួយ៕

យុទ្ធជន​ក្រុម​ឧទ្ទាម​ស៊ីរី​​មកពី​​រណសិរ្ស​រំដោះ​ជាតិ​ (NLF)​ ពិ​និត្យមើល​ទី​តំាង​ឈរជើ​​ង​មួយ​នៅ​ខ្សែត្រៀម​ជួរមុខ​​។ AFP