អ្នក​នាំពាក្យ​របស់ AstraZeneca បាន​និយាយ​ថា ​របាយការណ៍​ដែល​ទទួល​បាន​ប្រសិទ្ធភាព​ថ្នាំ​វ៉ាក់សាំង ​AstraZeneca / Oxford មាន​កម្រិត​ប្រសិទ្ធភាព ៨ ភាគរយ​ប៉ុណ្ណោះ​ចំពោះ​មនុស្ស​ដែលមាន​អាយុ​លើស​ពី ៦៥ ឆ្នាំ ​គឺ​មិន​ត្រឹមត្រូវ​ទេ។

ក្រុមហ៊ុន​បាន​និយាយ​ថា ​គណៈកម្មាធិការ​ចាក់​វ៉ាក់សាំង​ចក្រភព​អង់គ្លេស​ JCVI និង​និយតករ​ថ្នាំ MHRA របស់​ចក្រភព​អង់គ្លេស​បាន​គាំទ្រ​ការ​ប្រើប្រាស់​វ៉ាក់សាំង​របស់​ខ្លួន​លើ​ក្រុម​អាយុ​ជាក់លាក់​នោះ៕