Bitcoin កំពុង​ឈានដល់​ការធ្លាក់ចុះ​ជាថ្មីម្តង​ទៀត​ បន្ទាប់ពី​មាន​ការ​ព្រមានថ្មី​ពីសំណាក់​មន្រ្តី​ចិន ជុំវិញ​ការ​ចុះបង្ក្រាប​រូបិយប័ណ្ណ​ឌីជីថល។

រូបិយប័ណ្ណ​ឌីជីថលនេះ​បាន​ធ្លាក់ចុះ ​១០ ភាគ​រយ ក្នុង​ការជួញ​ដូរនៅ​ចុង​សប្តាហ៍នេះ​ មកត្រឹម ៣៥,៦៣៦ ដុល្លារ។ ការ​វាយប្រហារ​ចុងក្រោយ​បានកើតឡើង​នៅពេល​ក្រុមប្រឹក្សា​រដ្ឋចិន​បាន អំពាវនាវ​ជាថ្មី​ម្តងទៀត​ដើម្បី​កាត់បន្ថយ​ការជីករក​ Bitcoin​ និង​ធ្វើពាណិជ្ជកម្ម​ Bitcoin។

ការធ្លាក់ចុះ​នៃ​រូបិយប័ណ្ណ​ឌីជីថលនេះ​ គឺ​ចាប់ផ្តើម​ដោយ​ពេលដែល​លោក ​Elon Musk ប្រកាសផ្អាក​ការ​ទទួលយក​ការទូទាត់​​ Bitcoin​ នៅក្រុម​ហ៊ុនTesla Inc នៅលើគណនី​បណ្តាញ​សង្គម​របស់លោក។​ធនាគារ​កណ្តាល​របស់​ប្រទេសចិន ​បាន​និយាយ​បន្ថែម​ទាក់ទង​នឹងការ​ធ្លាក់ចុះ​នេះកាល​ពីថ្ងៃទី​ ១៨ ​ឧសភា ដោយ​មានការ​ព្រមាន​នឹង​ការប្រើប្រាស់​រូបិយប័ណ្ណ​ឌីជីថល។

ប្រទេសចិន​បានសម្តែង​ការមិនពេញ​ចិត្តជា​យូរមក​ហើយជាមួយ​នឹង​ភាព​អនាមិក​ដែល ​Bitcoin និង​រូបិយប័ណ្ណ​ឌីជីថល​ផ្សេងទៀត​ ហើយ​បាន​ព្រមាន​មុននេះ​ថា​ស្ថាប័ន​ហិរញ្ញវត្ថុ​មិនត្រូវបាន​អនុញ្ញាត​ឱ្យទទួល​យក​រូបិយប័ណ្ណ​ឌីជីថល​សម្រាប់​ការទូទាត់​ឡើយ៕