The Phnom Penh Post Search

Search form

CNN: រូបភាព​ផ្កាយរណប​បង្ហាញ​ពី​ សកម្មភាព​នៅ​មូលដ្ឋាន​មីស៊ីល​របស់​កូរ៉េខាងជើង

Content image - Phnom Penh Post
ទាហាន​​កូរ៉េខាង​ត្បូងឈរ​​យាម​​​នៅ​ព្រំដែន​រវាង​ខាងត្បូង ​និងខាងជើង​។ AFP

CNN: រូបភាព​ផ្កាយរណប​បង្ហាញ​ពី​ សកម្មភាព​នៅ​មូលដ្ឋាន​មីស៊ីល​របស់​កូរ៉េខាងជើង

ក្រុង​វ៉ាស៊ីនតោនៈ យោងតាម​រូបភាព​ផ្កាយរណប​ដែល​ចេញ​ផ្សាយ​ដោយ​ទូរទស្សន៍ CNN កាល​ពី​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹង​ថា កូរ៉េខាងជើង​បាន​ពង្រីក​មូលដ្ឋាន​មីស៊ីល ចម្ងាយ​ឆ្ងាយ​ដ៏​សំខាន់​មួយ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ចាប់​តាំង​ពី​មាន​ជំនួប​កំពូល​មួយ​រវាង​មេដឹកនាំ​ប្រទេស​ទាំង ២ លោក គីម ជុងអ៊ុន និង​ប្រធានា​ធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។

មេដឹកនាំ​ទាំង ២ បាន​ជួបគ្នា​នៅ​ប្រទេស​សិង្ហ​បុរី​កាលពី​ខែមិថុនា ហើយ​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​ដែល​មាន​ខ្លឹមសារ​មិន​ច្បាស់​លាស់​មួយ ដែល​បាន​ប្តេជ្ញា​ចិត្ត «ធ្វើ​ការងារ​ឈាន​ទៅ» ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុង​នៅ​ឧបទ្វីប​កូរ៉េ ថ្វី​បើ​មិន​មាន​ព័ត៌មាន​លម្អិត​ដ៏​ជាក់​លាក់​មួយ​ចំនួន​ថា តើ​ការ​លុប​បំបាត់​នោះ​អាច​នឹង​កើត​ឡើង​តាម​របៀប​ណា​នោះ។

យោងទៅតាម​ទូរទស្សន៍ CNN បាន​ឲ្យ​ដឹងថា ក្រុង​ព្យុងយ៉ាង​បាន​កែលម្អ​មូលដ្ឋាន​មីស៊ីល Yeongjeo-dong នៅ​តាម​ជួរ​ភ្នំ​នៃ​ប្រទេស​កូរ៉េខាងជើង និង​បាន​សាង​សង់​រោងចក្រ ១ ទៀត ដែល​មិន​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ។

ក្រុម​អ្នកជំនាញ បាន​ប្រាប់​បណ្តាញសារព័ត៌មាន​អាមេរិក​ថា ទីតាំង​នៃ​មូលដ្ឋាន​នោះ ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​ស័ក្តិសម ដើម្បី​ដាក់​មីស៊ីល​មាន​រយៈ​ចម្ងាយ​ឆ្ងាយ​ថ្មីៗ​បំផុត​របស់​កូរ៉េខាងជើង នៅ​ក្នុង​នោះ​មាន​មីស៊ីល ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន។

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​របស់​មន្ទីរ​បញ្ច​កោណ​បាន​ថ្លែងថា៖ «យើង​បាន​តាម​ដាន​កូរ៉េខាងជើង​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត»៕

អត្ថបទគួរចាប់អារម្មណ៍