The Phnom Penh Post Search

Search form

EU​ ចាត់​ទុក​ជំនួប ​ត្រាំ-គីម​ជុង​អ៊ុន​ ថា​ជា​ជំហាន​ដ៏​សំខាន់​ និង​ចាំ​បាច់

Content image - Phnom Penh Post
មេដឹកនាំ​​កូរ៉េខាងជើង​លោក​គីម​ ជុង​អ៊ុន (ឆ្វេ​​ង​) ចាប់ដៃ​ជាមួយលោក​ដូណាល់ ត្រាំ បន្ទាប់ពី​​ចូល​រួមពិធីចុះហត្ថលេខា។ AFP

EU​ ចាត់​ទុក​ជំនួប ​ត្រាំ-គីម​ជុង​អ៊ុន​ ថា​ជា​ជំហាន​ដ៏​សំខាន់​ និង​ចាំ​បាច់

ក្រុង​ប្រ៊ុច​សែលៈ​ កាល​ពី​ថ្ងៃ​អង្គារ​សហ​ភាព​អឺរ៉ុប (EU)​ បាន​ចាត់ទុកជំនួប​រវាង​ប្រធានា​ធិបតី​អាមេ​រិក​លោក​​ដូណាល់​ ត្រាំ​ និង​មេ​ដឹក​នាំ​កូ​រ៉េ​ខាង​ជើង​ លោក​ គីម ​ជុង​អ៊ុន​ ថា​ ជា​ជំហាន​ដ៏​សំខាន់​ និង​ចាំ​បាច់​មួយ​ ដោយ​បាន​ចង្អុល​បង្ហាញ​ថា ការ​​លុប​បំបាត់​​អាវុធ​នុយ​ក្លេ​អ៊ែរ​នៅ​លើ​ឧប​ទ្វីប​កូរ៉េ​ អាច​សម្រេច​បាន។ ​​​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ ប្រមុខ​នយោ​បាយ​ការ​បរទេស ​EU ​លោក​ស្រី​ Federica Mogherini ​បាន​ថ្លែង​ថា៖​«​ជំនួប​នេះ​ គឺ​ជា​ជំហាន​ដ៏​សំខាន់ ​និង​ចាំ​បាច់​មួយ​ដើម្បី​បង្កើត​ការ​អភិវឌ្ឍន៍​វិជ្ជមាន ​ដែល​ត្រូវ​សម្រេច​បាន​នៅ​ក្នុង​ការ​ទំនាក់​ទំនង​អន្តរ​កូរ៉េ​ និង​នៅ​ឧប​ទ្វីប​កូរ៉េ​»។

លោក​ស្រី​ Mogherini​ បាន​បញ្ជាក់​ថា ​គោល​បំណង​របស់​សហគមន៍​អន្តរ​ជាតិ​នៅ​តែ​ទាម​ទារ​ឲ្យ​លុប​បំបាត់​នុយ​ក្លេ​អ៊ែរ​ទាំង​ស្រុង​ ដែល​អាច​ផ្ទៀង​ផ្ទាត់​បាន​ និង​មិន​អាច​កែ​ប្រែ​បាន​នៅ​លើ​ឧប​ទ្វីប​កូរ៉េ​ជា​ការ​រៀបចំ​ដែល​មាន​រយៈ​ពេល​យូរ​ដែល​ជំរុញ​ឲ្យ​ក្រុង​ព្យុង​យ៉ាង​អនុ​ញ្ញាត​ឲ្យ​ធ្វើ​​អធិ​ការ​កិច្ច​និង​បង្កើត​អាវុធ​ណា​មួយ​ដែល​ខ្លួន​បាន​បោះ​បង់​ចោល​នោះ។ ​

លោក​ស្រី​ក៏​បាន​ថ្លែង​ទៀត​ថា៖​«សេចក្តី​ថ្លែង​ការណ៍​រួម​ដែល​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​ដោយ​មេដឹក​នាំ​អាមេរិក​ និង​កូរ៉េខាងជើង​នេះ ​បាន​ផ្តល់​សញ្ញា​មួយ​យ៉ាង​ច្បាស់​ថា​គោល​បំណង​នេះ​ អាច​សម្រេច​បាន»​៕ PSA

Content image - Phnom Penh Post
ប្រមុ​​ខ​ការទូ​ត​EU លោក ស្រី​Federica Mogherini ​​ថ្លែ​ងនៅក្នុងអំឡុង​​ការ​ជជែក​​ដេញ​ដោលអំពី​កិច្ចព្រមព្រៀងនុយក្លេអ៊ែរ​អ៊ី​រ៉ង់។ AFP

អត្ថបទគួរចាប់អារម្មណ៍

  • អាជ្ញាធរ​ហាម​កប់​សព ឬ​ធ្វើ​ម៉ុង​នៅ​តាម​ជើងភ្នំ​ស្វាយ

    បន្ទាយមានជ័យៈ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​ចេញ​បម្រាម​មិន​ឲ្យ​មាន​ការ​សាងសង់​ផ្នូរ​កប់​សព ធ្វើ​ចេតិយ​ ឬ​ធ្វើ​ម៉ុង​នៅ​តាម​ជើងភ្នំ​ស្វាយ​ក្នុង​ក្រុង​សិរីសោភ័ណ​ទៀត​ឡើយ ដោយសារ​តែ​វា​ធ្វើឲ្យ​ខូច​ដល់​សោភណភាព​ភ្នំ​ធម្មជាតិ​ដែល​ជា​ទី​ទៅ​កម្សាន្ត​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ ការសម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​សាលាខេត្ត​កាលពី​ថ្ងៃទី​ ១៤ ខែ​សីហា​ឆ្នាំ​ ២០១៨​។

  • ចិន​នឹង​បញ្ជូន​ក្រុម​អ្នកចរចា​ទៅ​អាមេរិក

    ក្រុងប៉េកាំងៈ ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចិន​នឹង​បញ្ជូន​អ្នកចរចា​ជាន់​ខ្ពស់​ទៅ​សហរដ្ឋអាមេរិក​នៅ​ចុង​ខែ​សីហា​នេះ ដើម្បី​បន្ត​ការចរចា​ពាណិជ្ជកម្ម​ឡើង​វិញ ដែល​ជា​កិច្ចប្រជុំ​សាធារណៈ​លើកដំបូង​ក្នុង​រយៈពេល​ជាច្រើន​សប្ដាហ៍​ទាក់ទង​នឹង​ប្រធានបទ​នេះ ខណៈ​ជម្លោះ​ពាណិជ្ជកម្ម​មាន សភាព​កាន់តែ​ខ្លាំង​ឡើង​។

  • បរទេស​ និង​ខ្មែរ​ ៥៣ ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន

    ព្រះសីហនុៈ ជនបរទេស និង​ខ្មែរ​ចំនួន​ ៥៣ ​នាក់​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ម្សិលមិញ​នៅក្នុង​សង្កាត់​លេខ​ ៤ ក្រុង​ព្រះសីហនុ​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​រង្គសាល​ស្កាយឡាញ​ ១ ​កន្លែង​។

  • CPP ការពារ​លទ្ធផល​បោះឆ្នោត ហើយ​ថា​រាល់​ការរិះគន់​គឺជា​ការប្រមាថ​ប្រជាជន​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ

    ភ្នំពេញៈ បន្ទាប់ពី​ទទួល​បាន​ជ័យជម្នះ​ក្ដោប​ក្ដាប់​យក​អាសនៈ​ទាំង​ ១២៥ នៅក្នុង​រដ្ឋសភា មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ចេញ​មុខ​នៅ​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ​ដើម្បី​ការពារ​ជ័យជម្នះ​ដែល​ទទួល​បាន​ពី​ការបោះឆ្នោត​កាលពី​ថ្ងៃទី​ ២៩ ខែ​កក្កដា​កន្លង​មក​នេះ ហើយ​ក៏​បាន​វាយបក​ធ្ងន់ៗ​ប្រឆាំង​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ខ្លះ និង​អតីត​គណបក្ស​ប្រឆាំង​ដែល​រិះគន់​ខ្លួន​ថា​បាន «​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​» ដល់​ឆន្ទៈ​ប្រជាជន​កម្ពុជា ហើយ «​ឧបាយកល​ដ៏ពិសពុល​» របស់​ពួកគេ​បាន​ទទួល​បរាជ័យ​ជា​អ្វី​ដែល​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង និង​អ្នកវិភាគ​ជំទាស់​។