The Phnom Penh Post Search

Search form

Guterres: ក្រុមប្រឹក្សាសន្តិសុខ UN ត្រូវ​គ្រប់គ្រង​ស្ថិរភាព​ក្នុង​ទឹកដី​ស៊ីរី​ឲ្យ​ល្អ​ប្រសើរ

Content image - Phnom Penh Post
កិច្ច​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់អ.ស.ប. នៅ​ទី​បញ្ជា​ការ​​​អ.ស.ប.ក្នុង​បុរី​​ញូវយ៉ក​​ថ្ងៃ​ទី​ ១០ ​មេសា ២០១៨។ AFP

Guterres: ក្រុមប្រឹក្សាសន្តិសុខ UN ត្រូវ​គ្រប់គ្រង​ស្ថិរភាព​ក្នុង​ទឹកដី​ស៊ីរី​ឲ្យ​ល្អ​ប្រសើរ

បុរីញូវយ៉ក: អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក Antonio Guterres បាន​បង្ហាញ​ក្តីកង្វល់​ចំពោះ​ក្រុម​សមាជិក​អចិន្រៃ្តយ៍​ទាំង ៥ របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ជុំវិញ​បញ្ហា​នៃ «ភាព​ទាល់​ច្រក»ស្តីពី​បញ្ហា​នៅ​ស៊ីរី ដោយ​បាន​សង្កត់​ធ្ងន់​អំពី «តម្រូវការ​ដើម្បី​ធ្វើការ​បញ្ចៀស​ស្ថានភាព ដែល​មិន​អាច​គ្រប់​គ្រង​បាន»។

សេចក្តី​ថ្លែង​របស់លោក ធ្វើឡើង​បន្ទាប់ពី​ការបរាជ័យ​របស់​ក្រុមប្រឹក្សា ដើម្បី​ធ្វើការ​ឯកភាព​គ្នា​លើ​វិធានការ​ឆ្លើយ​តប​មួយ​ចំពោះ​បទ​ចោទ​ប្រកាន់​វាយ​ប្រហារ​អាវុធ​គីមី​នៅ​ក្នុង​ទីប្រជុំជន​ដូម៉ា ត្រួតត្រា​ដោយ​ក្រុម​ឧទ្ទាម​នៅ​ស៊ីរី​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​ដែល​បាន​បង្ក​ឲ្យ​មាន​ការ​ថ្កោល​ទោស​ពី​អន្តរជាតិ។

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ លោក Guterres បាន​ថ្លែង​ដោយ​ពោល​សំដៅ​ដល់​ក្រុម​សមាជិក​ក្រុម​ប្រឹក្សា​មាន​ដូចជា​អាមេរិក រុស្ស៊ី ចិន បារាំង​និង​អង់គ្លេស​ថា៖ «ខ្ញុំ​ក៏​បាន​និង​កំពុង​តាម​ដាន​ការ​វិវឌ្ឍ​យ៉ាង​ជិត​ស្និទ្ធ​ជាទី​បំផុត​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ និង​មាន​ការ​សោក​ស្តាយ​ថា ក្រុម​ប្រឹក្សា​នេះ មក​ទល់​ពេល​នេះ មិន​ទាន់​មាន​លទ្ធភាព​ចុះ​កិច្ច​ព្រម​ព្រៀង​លើ​បញ្ហា​នេះ​នៅ​ឡើយ»។

ប្រមុខ UN បាន​ថ្លែងថា៖ « ខ្ញុំ​បាន​កោះហៅ​អគ្គរដ្ឋទូត​ជា​សមាជិក​អចិន្រៃ្តយ៍​ទាំង ៥ មក​ប្រជុំ​ពី​បញ្ហា​នេះ៕

អត្ថបទគួរចាប់អារម្មណ៍