ភ្នំពេញ ប៉ុស្ដិ៍ | ​HRW៖​ ជន​រងគ្រោះ​ផ្លូវ​ភេទ​កុមារ​ឥណ្ឌា​ត្រូវ​គេ​ធ្វើ​បាប​និង​ប្រមាថ​មើល​ងាយ

HRW៖​ ជន​រងគ្រោះ​ផ្លូវ​ភេទ​កុមារ​ឥណ្ឌា​ត្រូវ​គេ​ធ្វើ​បាប​និង​ប្រមាថ​មើល​ងាយ

អន្តរជាតិ

កាលបរិច្ឆេទផ្សាយ:
០៨ កុម្ភៈ ២០១៣ | ១៩:៤៧

អ្នកយកព័ត៌មាន:
AFP

ប្រធានបទផ្សេងៗ

ក្រុងញូវដែលីៈ ក្រុម​ឃ្លាំ​មើល​សិទ្ធិមនុស្ស (HRW) បាន​និយាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ជន​រង​គ្រោះ​ពី​ការ​ធ្វើ​បាប​ខាង​ផ្លូវ​ភេទ​ជា​កុមារ​នៅ​ឥណ្ឌា ជា​រឿយៗ​មើល​ឃើញ​ខ្លួន​ឯង​ថា​ត្រូវ​ប៉ូលិស​ប្រមាថ​មើល​ងាយ​ ហើយ​ត្រូវ​ក្រុម​គ្រូ​ពេទ្យ​ធ្វើ​បាប​នៅ​ពេល​ដែល​ពួក​គេ​ទទួល​ការ​លើក​ទឹក ចិត្ត​ឲ្យ​រាយការណ៍​ពី​ការ​រំលោភ​បំពាន។

ក្នុង​របាយការណ៍​មួយ ​ដែល​ចេញ​ផ្សាយ​ចំ​ពេល​មាន​កំហឹង​ជា​បន្ត​ចំពោះ​ចំណាត់​ការ​ករណី​រំលោភ ក្រោយ​ពី​ការ​រំលោភ​ជា​ក្រុម​សម្លាប់​មនុស្ស​នៅ​ក្រុង​ញូវដែលី ក្រុម​សិទ្ធិ​មនុស្ស​នេះ បាន​និយាយ​ថា អាជ្ញាធរ​ត្រូវ​តែ ដឹង​កាន់​តែ​ច្រើន​ចំពោះ​ជន​រងគ្រោះ​។

នៅឯ​ការ​ចេញ​របាយការណ៍​នេះ​ នាយិកា HRW ប្រចាំ​តំបន់​ លោក​ស្រី Meenakashi Ganguly បាន​ថ្លែង​ថា៖ «ក្មេង​ៗ​ដែល​ហ៊ាន​ត្អូញ​ត្អែរ​ពី​ការ​រំលោភ​ផ្លូវ​ភេទ ជា​រឿយ​ៗ​ត្រូវ​បាន​ប៉ូលិស បុគ្គិលក​សុខាភិបាល និង​អាជ្ញាធរ​ផ្សេង​ទៀត​បដិសេធ​ឬ​ធ្វើ​មិន​ដឹង​មិន​ឮ។ ពួក​គេ​បែរ​ជា​ជន​រងគ្រោះ​នៃ​ការ​ធ្វើ​បាប និង​ប្រមាថ​មើល​ងាយ ជំនួស​វិញ»។

របាយការណ៍​នេះ ក៏​បាន​រៀប​រាប់​លម្អិត​ពី​របៀប​ដែល​ពេល​ខ្លះ​ក្មេង ត្រូវ​ប្រឈម​មុខ​នឹង​អ្វី​ៗ​ដែល​គេ​ហៅ​ថា​«​ការ​ធ្វើ​តេស្ត​ដោយ​ប្រើ​ម្រាម​ ដៃ​»​ដើម្បី​បញ្ជាក់​ពី​ប្រវត្តិ​ផ្លូវ​ភេទ​របស់​ពួក​គេ​ ទោះ​បី​បើ​ក្រុម​អ្នក​ជំនាញ​ខាង​នីតិក្រម​និយាយ​ថា ការ​ពិនិត្យ​នេះ មិន​មាន​តម្លៃ​ខាង​វិទ្យា​សាស្រ្ត​ក៏​ដោយ។

របាយការណ៍​នេះ ក៏​បាន​ដក​ស្រង់​សម្តី​ម្តាយ​របស់​ក្មេង​ស្រី​វ័យ​៣​ឆ្នាំ​ដែល​បាន​រង​នូវ ឈឺចាប់​បន្ទាប់​ពី​ឃើញ​ក្រុម​គ្រូ​ពេទ្យ​ពិនិត្យ​ប្រដាប់​ភេទ​ដែល​ត្រូវ​បាន​គេ​រំលោភ​។

ម្តាយ ​ ដែល​គេ​មិន​បាន​ប្រាប់​ឈ្មោះ​រូប​នេះ ត្រូវ​បាន​គេ​ដក​ស្រង់​មក​និយាយ​ក្នុង​របាយការណ៍​នេះ​ថា​៖ «​រយៈ​ពេល​ពី​៦ ទៅ​៨​ម៉ោង បន្ទាប់ពី​ការ​ពិនិត្យ កូន​ស្រី​របស់​ខ្ញុំ មិន​អាច​នោម​បាន​ទេ ព្រោះ​ថា ធ្វើ​ឲ្យ​នាង​ឈឺ​ចុក​ចាប់​ខ្លាំង​ណាស់»​៕ NR

Contact PhnomPenh Post for full article

Post Media Co Ltd
The Elements Condominium, Level 7
Hun Sen Boulevard

Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia

Telegram: 092 555 741
Email: webmasterpppost@gmail.com