The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - IAEA​ ព្រួយ​បារម្ភ​អំពី​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង ​ជុំវិញ​បញ្ហា​អ៊ីរ៉ង់

IAEA​ ព្រួយ​បារម្ភ​អំពី​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង ​ជុំវិញ​បញ្ហា​អ៊ីរ៉ង់

Content image - Phnom Penh Post
មីស៊ីល Sayad ត្រូវ​បាន​បាញ់​ចេញ​ពី​ប្រព័ន្ធ​ការពារ​មីស៊ីល ​Talash នៅ​ក្នុង​សមយុទ្ធ​ការពារ​ដែន​អាកាស​​។ AFP

IAEA​ ព្រួយ​បារម្ភ​អំពី​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង ​ជុំវិញ​បញ្ហា​អ៊ីរ៉ង់

ក្រុងវី​យែនៈ ​អង្គការ​​ឃ្លាំមើល​នុយក្លេអ៊ែរ​របស់​​អង្គការ​សហប្រជាជាតិ​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ខ្លួន​ ​«​មាន​ការ​ព្រួយ​បារម្ភ​អំពី​ភាព​តានតឹង​ដែល​កំពុង​កើន​ឡើង​» ​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ក្រោយ​ពី​ក្រុង​តេអេរ៉ង់ ​បាន​ថ្លែង​ថា​ ខ្លួន​នឹង​ឈប់​ធ្វើ​លក្ខខណ្ឌ​​ជា​ច្រើន​នៃ​កិច្ច​ព្រមព្រៀង​អន្តរជាតិ​ឆ្នាំ ​២០១៥​ ទៀត​ហើយ​។​

លោក​ ​Yukiya ​Amano ​ជា​អគ្គនាយក​ទីភ្នាក់ងារ​ថាមពល​អាតូមិក​អន្តរជាតិ​ បាន​ថ្លែង ​នៅ​ក្នុង​សុន្ទរកថា ​​បើក​ជំនួប​​ប្រចាំ​ត្រីមាស​នៃ​ក្រុមប្រឹក្សា​អភិបាល​ថា​៖ «​ខ្ញុំ​សង្ឃឹម​ថា មធ្យោបាយ​ជា​ច្រើន​អាច​ត្រូវ​បាន​រក​ឃើញ ​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​បច្ចុប្បន្ន​តាមរយៈ​ការ​ចរចា​​»​។​

កាល​ពី​ថ្ងៃ​ទី ​៨​ ខែ ​ឧសភា​ អ៊ីរ៉ង់​បាន​ប្រកាស​ថា​ ខ្លួន​លែង​ពិចារណា​​អំពី​ការ​កំណត់​ព្រំដែន​នៃ​រោងចក្រ​ផលិត​អាវុធ​បាញ់​ក្នុង​ទឹក​ធុន​ធ្ងន់​ និង​រោងចក្រ​ចម្រាញ់​ជាតិ​អ៊ុយរ៉ានីញ៉ូម​ ដែល​បាន​ព្រមព្រៀង​ថា​ជា​ផ្នែក​នៃ​ផែនការ​សកម្មភាព​ទូលំទូលាយ​រួម​ (JCPOA) កាល​ពី​ឆ្នាំ ២០១៥​។​

Content image - Phnom Penh Post
លោក​រដ្ឋមន្ត្រី​ការ​បរទេស US ម៉ៃក៍ ប៉ុមប៉េអូ (ស្តាំ) ថ្លែង ខណៈ​លោក​ស្រី​អ្នក​នាំ​ពាក្យ Morgan Ortagus ស្តាប់​។ AFP

វិធានការ​របស់​ក្រុង​តេអេរ៉ង់ ​បាន​កើត​ឡើង ​១ ​ឆ្នាំ​ ក្រោយ​ពី​ប្រធានាធិបតី​អាមេរិក​ លោក​ ដូណាល់​ ត្រាំ​ បាន​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នោះ​។ ​ក្រុង​វ៉ាស៊ីនតោន​ បាន​ដាក់​ទណ្ឌកម្ម​ប្រឆាំង​សាធារណ​រដ្ឋ​អ៊ិស្លាម​មួយ​នេះ​ជា​ថ្មី​។​

អ៊ីរ៉ង់ ​បាន​ថ្លែង​ថា​ ប្រសិន​បើ ភាគី​​ផ្សេង​ទៀត​នៅ​ក្នុង​​ JCPOA ​មិន​បង្កើន​ល្បឿន​ការងារ​ទៅ​លើ​ការ​បន្ធូរ​បន្ថយ​ឥទ្ធិពល​នៃ​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​ នៅ​ត្រឹម​ដើម​ខែ​កក្កដា​ទេ ​ខ្លួន​អាច​នឹង​ឈប់​អនុវត្ត​តាម ការ​កំណត់​ទៅ​លើ​​កម្រិត ​ដែល​ខ្លួន​អាច​ចម្រាញ់​ជាតិ​អ៊ុយរ៉ានីញ៉ូម​ និង​ទៅ​លើ​ការ​ផ្លាស់​ប្តូរ​ចំពោះ​រោងចក្រ ​Aak ប្រតិបត្តិការ​​ដោយ​ម៉ាស៊ីន​រ៉េអាក់ទ័រ​ដើរ​ដោយ​ចំហាយ​ទឹក​របស់​ខ្លួន​ឡើង​វិញ​។​

រយៈពេល ​២ ​សប្តាហ៍​មក​នេះ​ ការ​ត្រួត​ពិនិត្យ​ចុង​ក្រោយ​បំផុត ​ដែល​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ថាមពល​អាតូមិក​អន្តរជាតិ (IAEA) បាន​ថ្លែង​ថា ​ចំណែក​ឯ​រោងចក្រ​ចម្រាញ់​ជាតិ​អ៊ុយរ៉ានីញ៉ូម​ជា​ច្រើន​កន្លែង ​និង​រោងចក្រ​ដើរ​ដោយ​ចំហាយ​ទឹក​ បាន​ដំណើរការ​ឡើង​វិញ​ រោងចក្រ​ទាំង​នោះ​ បាន​ស្ថិត​នៅ​ក្នុង​ដែន​កំណត់​ដែល​រៀបចំ​ធ្វើ​ឡើង​ដោយ JCPOA​។​

Content image - Phnom Penh Post
ប្រធានាធិបតី​​អ៊ីរ៉ង់ ហាស្សាន រូហានី (ស្តាំ​) ជួប​ជាមួយ​រដ្ឋមន្រ្តី​ការ​បរទេស​អាល្លឺម៉ង់ Heiko Maas (ស្តាំ​ទី២​)។ AFP

លោក​ Amano ​បាន​ថ្លែង​ថា៖ «​ដូច​ដែល​ខ្ញុំ​បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា​ ការ​ប្តេជ្ញា​ចិត្ត​ទាក់ទង​ទៅ​នឹង​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ ដែល​បាន​ចាប់​ផ្តើម​ដោយ​អ៊ីរ៉ង់​ស្ថិត​នៅ​ក្រោម​តំណាង​ JCPOA ​សំខាន់​សម្រាប់​ការ​ត្រួត​ពិនិត្យ​នុយក្លេអ៊ែរ​នោះ​»​។​

លោក​ Amano ​បាន​បន្ថែម​ថា​៖ «​កិច្ច​ព្រមព្រៀង​នោះ​ មាន​សារៈសំខាន់​ណាស់ ​ដែល​អ៊ីរ៉ង់​ត្រូវ​អនុវត្ត​ឲ្យ​បាន​ពេញលេញ​ ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​ទាក់ទង​នឹង​នុយក្លេអ៊ែរ​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​ទីភ្នាក់ងារ ​JCPOA​។​

របាយការណ៍​ចុង​ក្រោយ​របស់​ទីភ្នាក់ងារ​ថាមពល​អាតូមិក-​អន្តរជាតិ បាន​បញ្ជាក់​ថា ​«​ការ​ពិភាក្សា​បច្ចេកទេស​កំពុង​បន្ត​​» ​ជាមួយ​អ៊ីរ៉ង​ទាក់ទង​​នឹង​ការ​ដំឡើង​ម៉ាស៊ីន​បំបែក​ធាតុ ​IR-6 ចំនួន ៣៣ ​គ្រឿង​៕ AFP/SK

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នឹង​ចេញ​ស្លាក​លេខ និង​បណ្ណ​បើកបរ​បណ្ដោះអាសន្ន​សម្រាប់​រថយន្ត​កែច្នៃ ដែល​បម្រើ​ដល់​វិស័យ​កសិកម្ម​តាម​ការស្នើសុំ​របស់​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​បង្ការ​គ្រោះថ្នាក់​ចរាចរណ៍ និង​ងាយស្រួល​គ្រប់គ្រង​ព្រម​ទាំង​សម្រួល​ដល់​ការដឹកជញ្ជូន​របស់​កសិករ​។

  • ភ្នំពេញៈ ការនាំចេញ​ចេក​អំបូង​លឿង​ស្រស់​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​គិត​ចាប់ពី​ដើមឆ្នាំ​ ២០២០ រហូត​មក​ដល់​ថ្ងៃទី ​៨ ខែ​កក្កដា​ នេះ ​សម្រេច​បាន​ជិត ១៥ ​ម៉ឺន​តោន​ កើនឡើង​ជាង ១៥០ ​ភាគរយ​បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​តាម​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

  • ភ្នំពេញៈ អ្នកនាំពាក្យ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព លោកស្រី កុសល ម៉ាលីនដា បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ម្សិលមិញ​ថា កងកម្លាំង​មួកខៀវ​កម្ពុជា​ ៨០ ​នាក់​ដែល​បញ្ចប់​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​របស់​អង្គការ​សហប្រជាជាតិ​នៅ​ប្រទេស​ម៉ាលី​នឹង​ត្រូវធ្វើ​មាតុភូមិ​និវត្តន៍​មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​ ១០ កក្កដា ២០២០​។

  • ភ្នំពេញៈ ការស្នើសុំ​ឥណទាន​ពី​កម្មវិធី​ពិសេស​របស់​រដ្ឋាភិបាល​ដែលមាន​ទឹកប្រាក់ ៥០ ​លាន​ដុល្លារ តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​ (ARDB) បាន​កើន​ដល់​ទឹកប្រាក់​ជាង ៣៧ ​លាន​ដុល្លារ​ ហើយ​គិត​ត្រឹម​ថ្ងៃទី​ ៩ ខែកក្កដា នេះ​។

  • ភ្នំពេញៈ ប្រទេស​កម្ពុជា​ កំពុង​សិក្សា​ពី​លទ្ធភាព​នៃ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​នឹង​ប្រទេស​ឥណ្ឌា​ ដើម្បី​ជា​ការបើក​ទីផ្សារ​ថ្មី​មួយ​ទៀត​ទៅកាន់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ក្នុង​តំបន់ បន្ទាប់ពី​កិច្ចចរចា​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន​គ្រោង​នឹង​បញ្ចប់​ក្នុង​ខែ​សីហា​ខាងមុខ​។

  • ភ្នំពេញៈ កម្លាំង​នគរបាល​ខណ្ឌ​សែនសុខ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បានសម្រេច​បញ្ជូន​ខ្លួន​ចៅក្រម​នៃ​សាលាដំបូង​ខេត្ត​កោះកុង​ម្នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ បន្ទាប់ពី​ចៅក្រម​រូបនេះ​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​កាលពី​រសៀល​ថ្ងៃ​ពុធ ហើយ​អះអាង​ថា ស្ត្រី​រូប​នោះ​ជា​ចោរឆក់​។