អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump នឹង​ធ្វើ​ការ​វិល​ត្រឡប់​មក​បណ្ដាញ​សង្គម​ជាមួយ​នឹង​ការ​បង្កើត​វេទិកា​បណ្ដាញ​ថ្មី​របស់​លោក​ផ្ទាល់។ នេះ​បើ​តាម​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​លោក ១ រូប ​បាន​ប្រាប់​សារព័ត៌មាន Fox News កាល​ពី​ថ្ងៃ​អាទិត្យ ទី ២១ មីនា។

«ខ្ញុំ​គិត​ថា យើង​នឹង​ឃើញ​លោក​ប្រធានាធិបតី Trump ត្រឡប់​មក​បណ្ដាញ​សង្គម​វិញ​ប្រហែល​ជា ២ ទៅ ៣ ខែ ជាមួយ​នឹង​វេទិកា​ផ្ទាល់ខ្លួន​របស់​គាត់»។ ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​លោក Trump លោក Jason Miller បាន​និយាយ​បែបនេះ។

លោក Miller បាន​និយាយ​ថា លោក​មិន​អាច​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែ​ម​ទៀត​នៅ​ចំណុច​នេះ​ទេ ប៉ុន្តែ​លោក​បាន​បង្ហាញ​ថា ​លោក Trump បាន «មាន​ការ​ប្រជុំ​ខ្ពស់» ជាមួយ​ក្រុម​ផ្សេងៗ​ទាក់ទង​នឹង​ការ​បណ្ដាក់​ទុន ហើយ «ក្រុមហ៊ុន​ជាច្រើន» បាន​ទាក់ទង​ទៅ​លោក៕