The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - UN ជំរុញ​​ឲ្យ​មីយ៉ាន់ម៉ា ​ទទួល​យក​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​វិល​ត្រឡប់​ទៅ​​វិញ

UN ជំរុញ​​ឲ្យ​មីយ៉ាន់ម៉ា ​ទទួល​យក​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​វិល​ត្រឡប់​ទៅ​​វិញ

Content image - Phnom Penh Post
លោក ​Filippo Grandi ​​ថ្លែង​ក្នុង​អំឡុង​សម្ភាស​ជាមួយ AFP។ AFP

UN ជំរុញ​​ឲ្យ​មីយ៉ាន់ម៉ា ​ទទួល​យក​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​វិល​ត្រឡប់​ទៅ​​វិញ

ក្រុង​យ៉ាំងហ្គោនៈ ឧត្តម​ស្នងការ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​អង្គការ​សហប្រជាជាតិ ​លោក ​Filippo Grandi ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ ​នៅ​ក្នុង​ការ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ដំបូង​របស់​លោក​ទៅ​កាន់​ប្រទេស ​មីយ៉ាន់ម៉ា​ ចាប់​តាំង​ពី​មាន​ការ​បង្ក្រាប​ប្រឆាំង​ជន​មូស្លីម​រ៉ូហ៊ីងយ៉ា​កាល​ពី​ឆ្នាំ ​២០១៧ ​ថា ប្រទេស ​មីយ៉ាន់ម៉ា ​ត្រូវ​តែ ​«​បង្ហាញ​លទ្ធផល​» ​គួរ​ឲ្យ​ជឿជាក់​ដល់​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ ដើម្បី​ឲ្យ​វិល​ត្រឡប់​ទៅ​កាន់​មាតុ​ប្រទេស​វិញ​។​

យុទ្ធនាការ​បង្ក្រាប​ដោយ​យោធា​យ៉ាង​សាហាវ​នៅ​រដ្ឋ​រ៉ាក់ឃីន​ភាគ​ខាង​លិច​ ​បាន​បង្ខំ​ឲ្យ​ជន​មូស្លីម​រ៉ូហ៊ីងយ៉ា​ប្រហែល ៧៤ ​ម៉ឺន​នាក់​​ នៅ​តាម​ព្រំដែន​រត់​ភៀស​ខ្លួន​ចូល​ទៅ​ប្រទេស ​បង់ក្លាដែស​។​

បច្ចុប្បន្ន​នេះ​ ​ជន​រ៉ូហ៊ីងយ៉ា​ប្រហែល ​១ ​លាន​នាក់​ បាន​ទទួល​រង​នូវ​ការ​ឈឺ​ចាប់ ​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​នានា ចេញ​ពី​រលក​នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខុសៗ​គ្នា​នោះ​។​

បេសកកម្ម​ស្វែងរក​ការ​ពិត​របស់​អង្គការ​សហ​ប្រជាជាតិ​ បាន​អំពាវនាវ​ឲ្យ​ក្រុម​ឧត្តមសេនីយ៍​កំពូលៗ​​របស់​ប្រទេស ​មីយ៉ាន់ម៉ា​ ត្រូវ​បាន​​នាំ​​យក​មក​ផ្តន្ទាទោស​ពី​បទ ​«​ប្រល័យ​ពូជ​សាសន៍​» ​ហើយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ​(ICC) ​ត្រូវ​តែ​​ចាប់​ផ្តើម​ស៊ើប​អង្កេត​លើ​ករណី​នេះ។

នៅ​អំ​ឡុង​​ដំណើរ​ទស្សនកិចុ្ច​របស់​លោក​ ​លោក​ Filippo Grandi​ បាន​ថ្លែង​ទៅ​កាន់​ទាំង​ជន​រ៉ូហ៊ីងយ៉ា​ និង​សហគមន៍​ជនជាតិ​ភាគ​តិច​​កាន់​ព្រះពុទ្ធ​សាសនា​ ក្នុង​ក្រុង​Maung daw ​និង​ Buthidaung ​នៅ​រដ្ឋ​រ៉ាក់ឃីន​ភាគ​ខាង​ជើង​ ជា​តំបន់​ដែល​រង​​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​៕ AFP/SK

អត្ថបទគួរចាប់អារម្មណ៍