បុរី​ញូវ​យ៉កៈ ​ ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គការ​សហ​ប្រជាជាតិ​​កាលពី​ថ្ងៃ​ពុធ​ បាន​អនុម័ត​ជាឯក​ច្ឆន្ទ​ ឲ្យ​ដាក់​ពង្រាយ​អ្នក​ឃ្លាំ​មើល​ចំនួន​ ៧៥ ​នាក់ ​ទៅ​កាន់​យេម៉ែន នៅ​ក្នុង​បេសក​កម្ម​ថ្មី​មួយ ​ដើម្បី​គាំទ្រ​បទ​ឈប់​បាញ់​ដ៏​ផុយ​ស្រួយ​មួយ ​និង​ត្រួត​ពិនិត្យ​ការ​ដក​កង​កម្លាំង​ចេញពី​តំបន់​កំពង់​ផែ​ក្រុង​ហូ​ដេ​ដា​ដែល​ងាយ​ផ្ទុះ​អំពើ​ហិង្សា​នោះ។

​បេសក​កម្ម​របស់​ក្រុម​ឃ្លាំមើល ត្រូវ​បាន​ឯក​ភាពគ្នា​​នៅ​អំឡុង​ពេល​​កិច្ច​ចរចា​កាល​ពី​ខែ​មុន​ នៅ​ប្រទេស​ស៊ុយ​អែត​រវាង​រដ្ឋា​ភិបាល​គាំ​ទ្រ​ដោយ ​អារ៉ាប៊ី ​សា​អ៊ូឌីត ​និង​ក្រុម​ឧទ្ទាម​ហ៊ូធី​ និង​ក្រុម​ឈានមុន​ននោះ ត្រៀម​ឈ​រជើង​នៅ​​​ក្រុង​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​នោះ​​។

​ក្រុមអ្នក​ឃ្លាំមើល​ដែល​គ្មាន​អាវុធ​​នោះ​ នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ក្រុងកំពុង​​ហូ​ដេដា​ និង​កំពង់​ផែ​ ​Saleef ​និង ​Ras ​Issa​ សម្រាប់​រយៈ​ពេល ​៦ ខែ​ដំបូង​។

​កំពង់​ផែ​ក្រុង​ហូដេដា​ គឺ​ជា​ចំណុច​ច្រកចូល​សម្រាប់​ទំនិញ​ និង​ជំនួយ​មនុស្ស​ធម៌ ទៅ​កាន់​ប្រទេស​យេ​ម៉ែន​​៕ SK