ក្រុង​រ៉ូមៈ ស្នងការ​ជាន់ខ្ពស់​អង្គការសហប្រជាជាតិ លោក Filippo Grandi កាល​ពី​ថ្ងៃ​សុក្រ បាន​អំពាវនាវ​ឲ្យ​បង្កើត​យន្តការ​ច្បាស់​លាស់​មួយ​សម្រាប់​ប្រទេស​នៅ​អឺរ៉ុប ចែក​រំលែក​បន្ទុក​នៃ​ក្រុម​ជន​ចំណាក​ស្រុក​ដែល​ត្រូវ​បាន​ជួយ​សង្រ្គោះ​​នៅ​សមុទ្រ ប្រសើរ​ជាង​ធ្វើការ​ទៅ​លើ​សំណុំ​រឿង​មួយ​ដោយ​ផ្អែក​តែ​ទៅ​លើ​មូលដ្ឋាន​តែ​មួយ​នោះ។

ប្រមុខ​នៃ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​ជ​ន​ភៀសខ្លួន អ.ស.ប.បាន​ថ្លែងប្រាប់​សន្និសីទ​សារ​ព័ត៌មាន​មួយ ក្រោយ​ពី​កិច្ច​ពិភាក្សា​រយៈពេល ២ ថ្ងៃ​ជាមួយ​ក្រុម​អាជ្ញាធរ​នៅ​ក្នុង​ប្រទេស អ៊ីតាលី ​របស់​លោក​ថា អ្នក​ដែល​បាន​មក​ដល់​ត្រូវ​បាន បែង​ចែក​គ្នា​នៅ​ទូទាំង​អឺរ៉ុប និង​យើង​ត្រូវ​តែ​មាន​យន្តការ​មួយ​ច្បាស់​លាស់។

ប្រទេស​អ៊ី​តា​លី បាន​បិទ​កំពង់ផែ​ជាច្រើន​ចំពោះ​អង្គការ NGOs ដែល​បាន​ជួ​យសង្រ្គោះ ក្រុម​ជន​ចំណាក​ស្រុក​នៅ​ក្នុង​មហាសមុទ្រ​មេឌីទែរ៉ាណេ និង ​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ទទួល​យក​អ្នក​ទាំង​ឡាយ​ណា​ដែល​បាន​មក​ដល់​ឆ្នេរ​សមុទ្រ​នេះ​ដោយ​ទូក​ឬ​នាវា​ផ្ទាល់​របស់​ពួកគេ ដោយ​បាន​បង្កើត​ឲ្យ​មាន​លក្ខខណ្ឌ​ទទួល​យក​អ្នក​ដែល​មក​ដល់ ត្រូវ​បាន​ចែក​ទៅ​ឲ្យ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប។

លោក Grandi បាន​ថ្លែងថា៖ «យើង​មិន​និយាយ​អំពី​តួលេខ​មិនគួរ​ឲ្យ​ទុកចិត្ត​នោះទេ ប្រសិនបើ​ប្រទេស​លីប៊ី អាច​ដោះ​ស្រាយ​បញ្ហា​ជន​ភៀស​ខ្លួន​មួយ​លាន​នាក់ ហើយ​អឺរ៉ុប​អាច​គ្រប់គ្រង​ជន​ចំណាក​ស្រុក​រាប់​ម៉ឺន​នាក់»។

លោក​បាន​បន្ថែមថា ចន្លោះ​ពី ៨០ ទៅ ៩០ ភាគរយ​នៃ​ជនភៀសខ្លួន ៦៨ លាន​នាក់​ស្ថិត​នៅក្នុង​បណ្តា ប្រទេស​ក្រីក្រ៕