The Phnom Penh Post Search

Search form

US​ បើក​នាវា​​​ចម្បាំង​នៅ​ក្បែរ​​សមុទ្រ​ខាង​ត្បូង​​​ ខណៈ​កិច្ច​ចរចា​ពាណិជ្ជកម្ម​ចាប់​ផ្តើម

Content image - Phnom Penh Post
នាវា​ចម្បាំ​​ង USS Mc Campbell របស់​កង​ទ័​ព​ជើងទឹក​អាមេ​រិកក្នុង​​អំឡុង​កិច្ចប្រតិបត្តិការ​នៅក្នុង​មហា​សមុទ្រ​​​ប៉ា​ស៊ីហ្វិកនា​ពេលកន្លងទៅ​។ AFP

US​ បើក​នាវា​​​ចម្បាំង​នៅ​ក្បែរ​​សមុទ្រ​ខាង​ត្បូង​​​ ខណៈ​កិច្ច​ចរចា​ពាណិជ្ជកម្ម​ចាប់​ផ្តើម

ក្រុង​វ៉ាស៊ីន​តោនៈ ​​នាវា​ចម្បាំង​មួយ​គ្រឿង​របស់​កង​ទ័ព​ជើង​ទឹក​អាមេរិក​ កាល​ពី​ថ្ងៃ​ចន្ទ​ បាន​បើក​នៅ​ក្បែរ​ប្រជុំ​កោះ​ដែល​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ជា​ទី​ដែល​ក្រុង​ប៉េកាំង​ បាន​ធ្វើ​ការ​កសាង​ទីតាំង​យោធា​ ​ខណៈ​កិច្ច​ចរចា​ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២​ បាន​ចាប់​ផ្តើម​។

អាមេរិក​ និង​ក្រុម​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​តាម​ធម្មតា​តែង​បញ្ជូន​យន្តហោះ​ និង​នាវា​ចម្បាំង ​ជា​ច្រើន​គ្រឿង​ឆ្លង​កាត់​តំបន់​នោះ ដែល​ត្រូវ​បាន​ចិន​ទាមទារ​​ដើម្បី​បង្ហាញ​ក្រុង​ប៉េ​កាំង​ពី​សិទ្ធិ​របស់​ពួក​គេ​នៅ​ក្រោម​ច្បាប់​អន្តរជាតិ​ក្នុង​គោល​បំណង​ឆ្លង​កាត់​ដែន​ទឹក​នោះ​។

អ្នក​នាំ​ពាក្យ​កង​នាវា​អាមេរិក​ប្រចាំ​នៅ​ប៉ាស៊ីហ្វិក​ លោក​ស្រី Rachel McMarr​ បាន​ថ្លែង​ប្រាប់​ AFP ថា​ នាវា​ចម្បាំង​ USS McCampbell ​បាន​បើក​នៅ​ចម្ងាយ​ ២២ ​គីឡូ​ម៉ែត្រ​ពី​ប្រជុំ​កោះ​ប៉ារ៉ា​សែល​ ដើម្បី​ប្រឈម​នឹង​​ការ​ទាម​ទារ​ដែន​សមុទ្រ​ដ៏​លើស​លប់​នោះ​។

លោក​ស្រី ​បាន​បន្ថែម​ថា ​អ្វី​ដែល​គេ​ហៅ​ថា ជា​​សេរីភាព​នៃ​កិច្ច​ប្រតិបត្តិ​ការ​នាវា​ចរណ៍ ​មិន​និយាយ​អំពី​ប្រទេស​ណា​មួយ​ឡើយ ​ហើយ​ក៏​មិន​បា​​ន​និយាយ​អំពី​សេចក្តី​ថ្លែង​ការណ៍​នយោបាយ​នានា​ដែរ​​។ ​

ការ​បើក​នាវា​នៅ​ក្បែរ​តំបន់​ដែន​ទឹក​នោះ ​បាន​កើត​ឡើង​​ខណៈ​ក្រុម​មន្ត្រី​ចិន​ និង​​ US ​បាន​ចាប់​ផ្តើម​​​ការ​ចរចា​នៅ​ក្នុង​ក្រុង​ប៉េកាំង​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​មួយ​ចំពោះ​សង្រ្គាម​ពាណិជ្ជកម្ម​ដ៏​ជូរ​ចត់​នោះ​ ដែល​កាល​ពី​ឆ្នាំ​ទៅ​បាន​មើល​ឃើញ​ថា ​ភាគី​ទាំង​ ២ ​បាន​យក​ពន្ធ​លើ​ទំនិ​ញ​មាន​តម្លៃ​ជាង​ ៣០០ ​ពាន់​លាន​ដុល្លារ​ក្នុង​ពាណិជ្ជកម្ម​ ២ ​ផ្លូវ​។ ​

លោក​ស្រី ​McMarr​ បាន​ថ្លែង​ថា ​កិច្ច​ប្រតិបត្តិ​ការ​ទាំង​អស់​​បង្ហាញ​ថា​ អាមេរិក​នឹង​ហោះហើរ​ និង​បើក​នាវា​ និង​ប្រតិបត្តិ​ការ​ទាំង​អស់​នៅ​ទី​ណា​ក៏​ដោយ​ដែល​ច្បាប់​អន្តរជាតិ​អនុញ្ញាត​ ដូច​ជា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ក៏​ដូច​កន្លែង​ដទៃ​ទៀត​ដែរ៕ AFP/PSA

អត្ថបទគួរចាប់អារម្មណ៍