កីឡាករប្រដាល់ក្នុងទម្ងន់ ៧២,៥៧ គីឡូក្រាម Gennady Golovkin បានចោទប្រកាន់គូប្រកួតរបស់ខ្លួនគឺ Saul "Canelo" Alvarez ពីបទបន្លំការប្រើប្រាស់សារធាតុហាមឃាត់ កាលពីថ្ងៃអង្គារ ក្រោយពីបានច្រានចោលការអះអាងរបស់កីឡាករម៉ិកស៊ិករូបនេះ គេធ្លាប់ត្រូវបានគេពិនិត្យឃើញជាវិជ្ជមានលើសារធាតុញៀន ដោយសារតែសាច់ដែលមានមេរោគ។
Golovkin បាននិយាយថា Alvarez បានទទួលអត្ថប្រយោជន៍ពីការព្យាបាលក្នុងអាជីពរបស់គេ នៅរដ្ឋ Nevada ដែលជាកន្លែងកីឡាករទាំង ២ នឹងត្រូវប្រកួតសងសឹកនាថ្ងៃទី ៥ ខែឧសភា៕