ភ្នំ​ពេញ: ការ​ប្រកួត​សប្តាហ៍​ទី​​២៥​នេះ បាន​បង្កើត​លទ្ធផល​ដ៏គួរ​​ឲ្យ​ភ្ញាក់​ផ្អើល ខណៈ​​ដែលក្រុម​ខ្លាំង​ៗ​ដូច​ជា Arsenal, Chelsea និង Manchester United សុទ្ធ​​សឹង​បាន​​​រង​បរា​ជ័យ​ដូច​គ្នា​​។

ជា​មួយ​គ្នានេះ ក្នុង​ក្រប​ខ័ណ្ឌ Pi Pay Cambodia Fantasy កីឡាករ​​ដែល​​រក​បាន​ពិន្ទុ​ច្រើន​ជាង​គេ​ប្រចាំ​​សប្តាហ៍ ក៏​មកពី​ក្រុម​​ស្ថិតក្នុង​តំបន់​កាត់ចោល​ផងដែរ ក្រោយ​ពី​​ខ្សែ​បម្រើ Sam Clucas រក​បាន​២​​គ្រាប់​ក្នុង​ពេលក្រុម Swansea ឈក​ឈ្នះ​លើ Arsenal ៣-១ ដើម្បី​ទទួល​បាន​១៥​ពិន្ទុ​​ ដែល​ស្មើ​ទៅនឹង Theo Walcott របស់ Everton ដែល​បាន​​​ ១៥ ​ពិន្ទុ​ដូច​គ្នា​។

ក្រុម panha របស់​​លោក sopanha khan ដែល​មាន​ចំណាត់​ថ្នាក់​​ដល់​ទៅ​៥៩៨​លើ​តា​រាង​ចំណាត់​ថ្នាក់​រួម រក​បាន​ដល់​ទៅ​៨៦​ពិន្ទុ ដើម្បី​ឈ្នះ​​រង្វាន់​ជា​ទឹក​ប្រាក់​២៥​ដុល្លារ ពី​ម្ចាស់​ឧបត្ថម្ភ​របស់​យើង​គឺ Pi Pay​។

លោក sopanha បាន​ជ្រើស​រើស​ដាក់ Kevin de Bruyne របស់ Man City ជា​ប្រធាន​ក្រុម ដើម្បី​ទទួល​បាន​​២៨​ពិន្ទុ ខណៈ​ដែល​ក្រុម​របស់​លោកក៏​មាន​ខ្សែ​ការ​ពារ Nathan Ake ដែល​រក​បាន​១៤​ពិន្ទុ ក្នុង​ពេល Bournemouth ផ្តួល Chelea ៣-០​។

ដោយ​ឡែក ក្រុម Chelsea Khmer របស់​លោក Heng Piseth និង Super lion របស់​លោក Sopha Lon រក​បាន​៨២​ពិន្ទុ​ដូច​គ្នា ដើម្បី​​​ឈ្នះ​រង្វាន់​សម្រាប់​ចំណាត់​ថ្នាក់​លេខ​ ២​​៕