សាររំលែកទុក្ខនានា បានកើតឡើងជាបន្តបន្ទាប់កាលពីថ្ងៃម្សិលមិញសម្រាប់កីឡាករយុទ្ធគុនចម្រុះសញ្ជាតិជប៉ុន Norifumi "Kid" Yamamoto ដែលបានស្លាប់ក្នុងវ័យ ៤១ ឆ្នាំ ពោលគឺរយៈពេល ៣ សប្តាហ៍ ក្រោយពីបានប្រកាសពីការមានជំងឺមហារីក។
កើតក្នុងក្រុមគ្រួសាររបស់អត្តពលិកចំបាប់ និងសិល្បៈក្បាច់គុន កីឡាករពោរពេញដោយសាក់ Yamamoto បានប្រកួតជាមួយនឹងគូប្រជែងខ្លាំងៗ ក្នុងព្រឹត្តិការណ៍យុទ្ធគុនចម្រុះ (MMA) ជាច្រើន ក្នុងនោះរាប់បញ្ចូលទាំងអង្គភាព Fighting Championship (UFC) ផងដែរ។
រូបគេបានទទួលការគាំទ្រ តាមរយៈការមានស្នាមញញឹមដ៏គួរឲ្យជឿជាក់ ក្នុងប្រទេសជប៉ុន ដែលជាកន្លែងអ្នកប្រយុទ្ធជាច្រើនចូលចិត្តបង្ហាញមុខបែបមានកំហឹង ជាងការមានទឹកមុខបែបញញឹម។
Yamamoto បានចាប់ផ្តើមលេងកីឡាចំបាប់តាំងពីវ័យក្មេងក្រោមការបង្រៀនពីឪពុករបស់ខ្លួន ដែលបានប្រកួតតំណាងឲ្យជប៉ុន ក្នុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុង Munich ឆ្នាំ ១៩៧២៕