ភ្នំ​ពេញ: ស្រប​ពេល​ដែល​ព្រឹត្តិ​ការណ៍​​អូឡាំ​ពិក​រដូវ​រងា​ក្នុង​ទីក្រុង Pyeongchang ឆ្នាំ​២០១៨ កំពុង​តែ​ដំណើរ​ការ ប្រទេស​​ន័រ​វែស កំពុង​នាំ​មុខ​នៅ​លើ​តារាង​មេ​ដាយ ក្រោយ​ពី​បាន​ឈ្នះ​មេដាយ​មាស​ចំនួន​៩ ប្រាក់​ ៩ និង​សំ​រឹទ្ធ ​៨ ដោយ​ដេញតាម​ពី​ក្រោយ​ដោយ​ប្រទេស​អាល្លឺ​ម៉ង់ ដែល​បាន​ឈ្នះ​មេដាយ​មាស​​​ក្នុង​ចំនួន​ដូច​គ្នា​នេះ ប៉ុន្តែ ឈ្នះ​​មេដាយ​ប្រាក់​តែ ​​៥ និង​សំរឹទ្ធ ​​៤ ​ប៉ុណ្ណោះ​​។

ដោយ​ឡែក ក្រុម​ប្រទេស​ដែល​ឈរ​លេខ​ ៣ គឺ​ហូ​ឡង់ ដែល​បាន​ឈ្នះ​មេ​ដាយ​មាស់ ​៦ ប្រាក់​ ៥ និង​សំរឹទ្ធ​ ២​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ម្ចាស់​ផ្ទះ​កូរ៉េ​ខាង​ត្បូង កំពុង​តែ​ឈរ​លេខ​​៩​នៅលើតារាង ក្រោយ​ពី​​ឈ្នះ​មេដាយ​មាស​ ៣ ប្រាក់​ ១ និង​សំរឹទ្ធ ២។ ព្រឹត្តិ​ការណ៍​អូឡាំ​ពិក​រដូវ​រងា​នេះ ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី​ ៩ ខែ​កុម្ភៈ ហើយ​និង​បញ្ចប់​នៅ​ថ្ងៃ​ទី​ ២៥ ខែ​កុម្ភៈនោះ នឹង​ផ្តល់​មេដាយ​មាស​សរុប​ចំនួន​ ១០២ លើ​​ប្រភេទ​កីឡា​ចំនួន​ ១៥​៕

កីឡា​ការិនី Hege Boekko របស់​ន័រ​វែស កំពុង​តែ​នាំ​មុខ​លើ​កីឡា​ការិនី​កា​ណា​ដា Heather Mclean ក្នុង​ការ​ប្រណាំង​ជិះ​ស្គី​ចម្ងាយ​៥០០០​ម៉ែត្រ​។ AFP