លោកយាយអាយុ ១០២ ឆ្នាំម្នាក់ ត្រូវបានគេជឿជាក់ថា បានក្លាយជាអ្នកលោតពីលើអាកាសចាស់ជាងគេបំផុតក្នុងពិភពលោក ក្រោយពីលោតចេញពីយន្តហោះក្នុងកម្ពស់ ៤៣០០ ម៉ែត្រ នៅក្នុងប្រទេសអូស្ត្រាលី ភាគខាងត្បូង។
លោកយាយ Irene O''Shea បានបញ្ជាក់ថា លោកយាយ «មានអារម្មណ៍ធម្មតា» ក្រោយពីធ្លាក់ចុះក្នុងល្បឿន ២២០ គីឡូម៉ែត្រក្នុង ១ ម៉ោង ដែលបានធ្វើឲ្យថ្ពាល់របស់លោកយាយប៉ោងយ៉ាងធំ។ លោកយាយបានបំពេញការលោតពីលើអាកាសជាលើកទី ១ របស់លោកយាយដើម្បីអបអរខួបកំណើតទី ១០០ របស់គាត់ ក្នុងឆ្នាំ ២០១៦ ប៉ុន្តែ អ្នករៀបចំកម្មវិធី បានបញ្ជាក់ថា វាជាការលោតពីលើអាកាសដ៏ជោគជ័យរបស់លោកយាយមានវ័យ ១០២ ឆ្នាំ និង ១៩៤ ថ្ងៃរូបនេះ ដើម្បីធ្វើឲ្យឈ្មោះលោកយាយស្ថិតក្នុងសៀវភៅប្រវត្តិសាស្ត្រ៕