ក្រុងឡុងដ៍: លោក United manager Jose Mourinho អ្នកកាត់ការទូទៅរបស់ក្រុម Manchester United ជឿជាក់ថា ការរិះគន់ផ្សេងៗទៅលើក្រុមរបស់លោកនៅរដូវកាលនេះ បានក្លាយជារឿងអយុត្តិធម៌ ក្រោយពីពួកគេបានវាយបកដេញតាមពីក្រោយដើម្បីផ្តួលក្រុម Tottenham Hotspur ក្នុងលទ្ធផល ២-១ និងឈានទៅដណ្តើមពាន FA Cup វគ្គផ្តាច់ព្រ័ត្រ ជាលើកទី២០ នាកីឡដ្ឋាន Wembley កាលពីថ្ងៃសៅរ៍។
គ្រាប់បាល់ស៊ុតបញ្ចូលទីពីខ្សែបម្រើ Alexis Sanchez និង Ander Herrera បានលុបចោលគ្រាប់បាល់បើកឆាករបស់ខ្សែបម្រើ Dele Alli ដើម្បីជួយឲ្យក្រុម Man United ឈានទៅវគ្គផ្តាច់ព្រ័ត្រជាលើកទី៣ក្នុងរយៈពេលតិចជាង៣ឆ្នាំ ក្រោមការដឹកនាំរបស់លោក Mourinho ក្រោយពីបានឈ្នះពានក្របខ័ណ្ឌ Europa League និង League Cup កាលពីរដូវកាលមុន។
ការបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ របស់ក្រុម Liverpool នៅលើទឹកដីក្រុម West Brom ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ក៏មានន័យថា Man United ត្រូវតែត្រឹមតែ៧ពិន្ទុទៀតប៉ុណ្ណោះពីការប្រកួតលីក៤លើកដែលនៅសល់របស់ពួកគេ ដើម្បីបញ្ចប់ដោយការឈរលេខ២ បន្ទាប់ពីក្រុមម្ចាស់ជើងឯក Manchester City។
លោក Mourinho បានឲ្យដឹងថា៖ «យើងគួរតែសួរខ្លួនយើងថា តើហេតុអ្វីបានជាមានការរិះគន់ជាច្រើនមកលើយើងបែបនេះ? យើងអាចបញ្ចប់ដោយការឈរលេខ២ជាមួយនឹងរកបាន៧ពិន្ទុបន្ថែមទៀត។ ការធ្វើបានបែបនោះជាមួយនឹងរាល់ក្រុមដ៏អស្ចារ្យទាំងអស់ដែលយើងត្រូវជួប នឹងក្លាយជាសមិទ្ធផលមួយសម្រាប់ក្លិបមួយដែលមិនអាចធ្វើបានក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ»៕ IS