ក្រុង​ឡុងដ៍: លោក Ernesto Valverde គ្រូ​បង្វឹក​របស់​ក្រុម Barcelona បាន​បញ្ជាក់​ថា ក្រុម​របស់​​លោក ពិត​ជា​ចង់​គេច​ឲ្យ​ផុត​​ពី​ការ​ជួប​ជាមួយ​នឹងក្រុម Chelsea ក្នុង​ក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​​ចុងក្រោយ ក្រោយ​ពី​​លោក​បាន​សម្តែង​នូវ​ការ​បារម្ភ​ចំពោះ​ទម្រង់​លេង «ដ៏​អស្ចារ្យ» ដែល​ត្រូវ​បាន​បង្ហាញ​ដោយ​​ក្រុម​តំណាង​ឲ្យ​អង់គ្លេស ក្នុង​យុទ្ធ​នា​ការ​នេះ​នៅ​រដូវកាលនេះ​។ នេះ​បើយោង​ទៅ​តាម​ការ​ចេញផ្សាយ​របស់​កា​សែត The Guardian​។

Chelsea បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ពូល C បន្ទាប់​​ពី​ក្រុម Roma របស់​អ៊ី​តាលី ដោយ​សារ​តែ​រូប​មន្ត​​នៃ​ការ​ផ្តល់​ការ​មាន​ប្រៀប​លើ​គ្រាប់​​​បាល់​ក្រៅ​ដី​។

ដោយ​ឡែក ក្រុម Barcelona របស់​លោក Valverde បាន​នាំ​មុខ​ដល់​ទៅ​៣​ពិន្ទុ​ដាច់​លើ​ក្រុម Juventus ដើម្បី​​បញ្ចប់​ដោយ​ការ​ឈរ​លេខ​ ១ ក្នុង​ពូល D ហើយ​គ្រូ​បង្វឹក​​បង្វឹក​រូបនេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក​ពិត​ជា​ចង់​ឲ្យ​មាន​​ចំណាត់​ថ្នាក់​នេះ​មាន​ភាព​​ផ្ទុយ​គ្នា​ពី​នេះ​។

លោក Valverde បាន​ឲ្យ​ដឹង​ថា៖ «យើង​បាន​​​​បន់​ឲ្យ​ក្រុម Chelsea បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ពូល​របស់​ពួក​គេ ហេតុនេះ យើង​មិន​ចាំ​បាច់​លេង​ជាមួយ​នឹង​ពួក​គេ​ឡើយ​។ ពួក​គេ​ជាម្ចាស់​ជើង​ឯក Premier League និង​ជាក្រុម​ដ៏ខ្លាំង​មួយ​​។ ក្រុម​របស់​អង់​គ្លេស​នៅ​ឆ្នាំ​នេះ ​កំពុង​តែ​ស្ថិ​តក្នុង​ទម្រង់​លេង​ដ៏ល្អ ពោល​គឺ​ល្អ​ជាង​ឆ្នាំ​មុន​ៗ​។ Chelsea ក៏ដូច​គ្នា​ដែរ​»​។

ការ​ប្រកួតនេះ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង ​២:៤៥ ​ទៀប​ភ្លឺ​៕ IS

លោក Ernesto Valverde (ស្តាំទី​៣) និង​កីឡាករ​របស់​ក្រុម Barcelona កំពុង​តែ​ហ្វឹក​ហាត់ នៅមុន​ពេល​​​ប្រកួត​ជាមួយ Chelsea រាត្រី​នេះ​​។ AFP