ក្លិប Benfica បានបដិសេធទាំងស្រុងពីព័ត៌មានដែលផ្សាយពីថ្ងៃចន្ទនៅប្រទេស អេស្ប៉ាញថា យុវតារាបាល់ទាត់ Joao Felix នឹងចុះកុងត្រាក្នុងតម្លៃខ្លួន ១២០ លានអឺរ៉ូជាមួយក្លិប Atletico Madrid ដែលគ្រោងនឹងប្រកាសក្នុងពេលឆាប់ៗនេះ។
កីឡាករវ័យ ១៩ ឆ្នាំរូបនេះត្រូវគេផ្សាយថា មានក្លិបអឺរ៉ុបមួយចំនួនចង់បានគាត់ចូលរួមជាមួយពួកគេក្រោយពីគាត់រកបាន ២០ គ្រាប់នៅក្នុងរដូវកាលកន្លងមកនេះ។
ក្លិបនេះបាននិយាយតាមគេហទំព័ររបស់ខ្លួនថា គ្មានកិច្ចព្រមព្រៀងជាមួយក្លិបណាមួយទេដោយចាត់ទុកព័ត៌មាននេះថា ជាដំណឹងក្លែងក្លាយ។
ក្លិប Benfica បានបញ្ជាក់ថា៖ «ក្លិប Benfica សូមអះអាងថា ព័ត៌មានដែលផ្សាយនៅប៉ុន្មានម៉ោងមុននេះគឺជាព័ត៌មានក្លែងក្លាយដែលថាបច្ចុប្បន្នក្លិបនេះកំពុងចរចាពាក់ព័ន្ធនឹងការផ្ទេរកីឡាករ Joao Felix»៕ SN