Harry Kane របស់ Tottenham និង Mauro Icardi របស់ Inter Milan នឹងត្រូវប្រជែងគ្នាយកឈ្នះចាញ់ ខណៈដែលខ្សែប្រយុទ្ធ ២ រូបក្នុងចំណោមខ្សែប្រយុទ្ធដ៏មុតស្រួចបំផុតក្នុងក្របខ័ណ្ឌ Champions League នឹងត្រូវប៉ះគ្នានៅកីឡដ្ឋាន Wembley នារាត្រីនេះ។
ទាំង Kane និង Icardi សុទ្ធសឹងបានឆ្លងកាត់ឧបសគ្គលំបាកៗជាច្រើន ក្រោយពីបានសង្គ្រោះការធ្លាក់ចុះទម្រង់លេង និងការខ្វះនូវការជឿជាក់ ដើម្បីឈានដល់ទម្រង់លេងកម្រិតកំពូល។ បច្ចុប្បន្ន ក្នុងនាមជាខ្សែប្រយុទ្ធដ៏មុតស្រួចក្នុងក្លិបរបស់ពួកគេរៀងៗខ្លួន តារាឆ្នើមទាំង ២ កំពុងតែស្ថិតក្នុងបញ្ជីកីឡាករដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងកីឡានេះ។
កីឡាករទាំង ២ សុទ្ធសឹងត្រូវបានទាក់ទងជាមួយនឹងការផ្ទេរទៅកាន់ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប Real Madrid នៅរដូវកាលនេះ ហើយការប្រកួតដ៏សំខាន់នៅសប្តាហ៍នេះរវាងក្រុម Tottenham និង Inter នឹងផ្តល់នូវឱកាសមួយផ្សេងទៀតក្នុងការបង្ហាញពីកម្រិតខ្លាំង និងភាពមុតស្រួចរបស់ពួកគេ។
ជាមួយនឹងការមានកំណើតក្នុងប្រទេសអាហ្សង់ទីន Icardi បានផ្ទេរទៅនៅ អេស្ប៉ាញ នៅពេលដែលរូបគេមានវ័យ ៩ ឆ្នាំ និងបានក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដ៏មានទេពកោសល្យបំផុតនៅអឺរ៉ុប ខណៈដែលក្លិប Barcelona, Real Madrid, Arsenal និង Liverpool បានប្រជែងគ្នាទិញរូបគេក្នុងឆ្នាំ ២០០៧។
ទីបំផុត Icardi បានជ្រើសរើសយក Barcelona ប៉ុន្តែ ពេលវេលារបស់គេ ជាមួយនឹងក្លិបយក្សអេស្ប៉ាញមួយនេះបានស្ថិតក្នុងភាពជូរចត់៕
កម្មវិធីប្រកួតនៅរាត្រីនេះ
Atl. Madrid v Monaco-12:55 អាធ្រាត្រ
Lokomotiv v Galatasaray-12:55 អាធ្រាត្រ
Dortmund v Club Brugge - 3 ទៀបភ្លឺ
Porto v Schalke-3 ទៀបភ្លឺ
Napoli v Red Star-3 ទៀបភ្លឺ
PSG v Liverpool-3 ទៀបភ្លឺ
PSV v Barcelona-3 ទៀបភ្លឺ
Spurs v Inter-3 ទៀបភ្លឺ