ក្រុង​ឡុងដ៍: ក្រុម Manchester United នឹង​ត្រូវ​ប្រកួត​ជាមួយ​នឹងក្រុម Brighton ក្នុង​ពាន FA Cup វគ្គ ​៨ ​ក្រុម​ចុងក្រោយ ក្រោយ​ពី​​ក្រុម​បិសាច​ក្រហម​មួយនេះ បាន​យ​ក​ឈ្នះ​លើក្រុម Huddersfield ក្នុង​លទ្ធ​ផល ២-០ ក្នុង​ការ​ប្រកួត​ជុំ​ទី ​៥ កាល​ពី​ថ្ងៃ​សៅរ៍​។

ក្រុម​ទាំ​ង ២ ធ្លាប់​បាន​ជួប​គ្នា​ក្នុង​យុទ្ធ​នា​ការ​​នេះ​ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពីឆ្នាំ​ ១៩៨៣​​។

ក្រុម​ឈ្នះ​ពី​ការ​ប្រកួត​​រវាង​ក្រុម Tottenham និង Rochdale នៅ​ថ្ងៃ​អាទិត្យ​នេះ នឹង​ត្រូវ​ប៉ះ​ជាមួយ​នឹងក្រុម Sheffield Wednesday ឬ Swansea ដែល​នឹង​ត្រូវ​ធ្វើ​ការប្រកួត​ម្តង​ទៀត ដើម្បីកាត់​សេចក្តី ក្រោយពី​បានបញ្ចប់​ក្នុង​លទ្ធ​ផល ០-០ កាលពី​ថ្ងៃ​សៅរ៍​។ ​

ដោយ​​ឡែក ក្រុម Southampton នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួបក្រុមឈ្នះ​ពី​ការប្រកួត​រវាងក្រុម Manchester City និង Wigan នៅ​​រាត្រី​ថ្ងៃ​ចន្ទ ស្រប​ពេល​ដែលក្រុម Leicester នឹង​ត្រូវ​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួល​ក្រុម Chelsea ក្នុង​ការប្រកួត​​រវាងក្រុម​ស្ថិ​ត​ក្នុង​ក្រប​ខ័ណ្ឌ Premier League ដូច​គ្នា​​។

ការ​ប្រកួត​វគ្គ​ ៨​ ក្រុម​ចុងក្រោយ​នេះ នឹង​ចាប់​ផ្តើម​នៅថ្ងៃ​ទី​ ១៦ ដល់​ទី​ ១៩ ខែមីនា​៕ IS

ការ​ចាប់​ឆ្នោត​ក្នុង​ពាន FA Cup វគ្គ​១/៤

Leicester v Chelsea

Manchester United v Brighton

Sheffield Wednesday or Swansea v Rochdale or Tottenham

Wigan or Manchester City v Southampton

ខ្សែ​បម្រើ Jesse Lingard (ស្តាំ) របស់ Man United ដណ្តើម​បាល់​ជាមួយ​នឹង​ខ្សែ​​បម្រើ Philip Billing របស់​ក្រុម Huddersfield Town។ AFP