វ៉ាស៊ីនតោនៈ តារាកីឡាគប់កូនបាល់ Max Scherzer នៅក្លិប Washington Nationals បានរងរបួសបាក់ខ្ទង់ច្រមុះកាលពីថ្ងៃអង្គារ ក្រោយពីត្រូវបានវាយចំមុខនៅពេលហ្វឹកហាត់។
ក្លិបគប់កូនបាល់ (Baseball) នេះបាននិយាយថាជើងឯកពាន Cy Young ៣ ជំនាន់ Scherzer បានរងរបួសនៅពេលហ្វឹកហាត់ពីរបៀបគប់ និងវាយកូនបាល់មុនពេលប្រកួត។
Scherzer ដែលពូកែគប់កូនបាល់វ័យ ៣៤ ឆ្នាំរូបនេះបានហូរឈាមតាមច្រមុះមុនពេលគេបញ្ជាក់ពីទំហំនៃស្ថានភាពនៃរបួសរបស់គាត់។
ក្លិប Nationals មិនទាន់បញ្ជាក់ថា តើស្ថានភាពរបួសនេះនឹងរារាំងគាត់មិនឲ្យចូលរួមប្រកួតដែលចាប់ពីថ្ងៃពុធឬយ៉ាងណានោះទេ ខណៈក្លិបនេះត្រូវស្វាគមន៍ក្លិប Philadelphia Phillies ។
ការប្រកួតកីឡាគប់កូនបាល់នេះគ្រោងនឹងធ្វើនៅថ្ងៃអង្គារ ប៉ុន្តែត្រូវពន្យារពេលលើកមកថ្ងៃពុធម្សិលមិញដោយសារស្ថានភាពអាកាសធាតុមិនអំណោយផល៕ SN