ក្រុងម៉ាឌ្រីដ: ក្លិប Real Madrid បាន​ចុះ​កុងត្រា​ទិញ​កីឡាករ Ferland Mendy នៅក្នុង​តម្លៃ​ខ្លួន​ ៤៨ ​លាន​អឺរ៉ូ​ពី​ក្លិប​បារាំង Lyon​។

ក្លិប​អេស្ប៉ាញ Real បាន​ប្រកាស​ថា ការចុះ​កុងត្រា​ទិញ​កីឡាករ​នេះ​គឺ​មាន​រយៈពេល​រហូត​ដល់​ខែ​មិថុនា​ឆ្នាំ​ ២០២៥ ហើយ​ក្លិប​បារាំង Lyon បាន​បញ្ជាក់​ថា ពួកគេ​បាន​ទទួល​ប្រាក់​ចំនួន​ ៤៨ ​លាន​អឺរ៉ូ​បូក​បន្ថែម​ប្រាក់​កក់​ចំនួន​ ៥ ​លាន​អឺរ៉ូ​។

Mendy បាន​លេង​នៅ​ក្លិប Lyon ២ ​រដូវកាល​ក្រោយពី​ចេញ​ពី​ក្លិប Le Havre កាលពី​ខែ​មិថុនា​ឆ្នាំ​ ២០១៧​។

ក្លិប Real បាន​ចំណាយ​ប្រាក់​ជាច្រើន​ទិញ​យក​កីឡាករ​បន្ថែម​សម្រាប់​រដូវកាល​ក្រោយ​នេះ​ដូចជា Eder Militao, Luka Jovic, Eden Hazard ហើយ​ចុងក្រោយ គឺ​កីឡាករ Mendy​។

Mendy អាយុ​ ២៤ ​ឆ្នាំ​បាន​លេង​ ៣០ ​លើក​នៅ​ក្របខ័ណ្ឌ Ligue 1 សម្រាប់​ក្លិប Lyon និង​បាន​លេង​នៅ​ក្របខ័ណ្ឌ Champions League ចំនួន​ ៨ ​លើក​ផង​ដែរ​៕ SN