ក្រុងឡុងដ៍: ការធ្លាក់របស់ក្រុម Sheffield United ពីក្របខ័ណ្ឌ Premier League ត្រូវបានអះអាង ពេលពួកគេចាញ់ក្រុមម្ចាស់ផ្ទះ Wolverhampton Wanderers ១-០ កាលពីថ្ងៃសៅរ៍។
បរាជ័យនេះធ្វើឱ្យក្លិបនៅតំបន់ Yorkshire មានគម្លាតដល់ទៅ ១៩ ពិន្ទុ ពីក្រោមក្រុមបាតតារាងលេខ ៤ Burnley ខណៈការប្រកួតនៅសល់ដែលអាចដណ្ដើមពិន្ទុខ្ពស់បំផុតបានត្រឹម ១៨ ពិន្ទុប៉ុណ្ណោះ។
ក្រុម Sheffield បញ្ចប់នៅចំណាត់ថ្នាក់ពាក់កណ្ដាលតារាងកាលពីរដូវកាលមុន ពេលពួកគេបានវិលមកកាន់លីគកំពូលវិញ តែត្រូវបានចាត់ទុកជាក្រុមមានសិទ្ធិធ្លាក់ខ្ពស់ ជាយូរមកហើយ ក្រោយពីអាចយកបានតែ ២ ពិន្ទុប៉ុណ្ណោះ ពីការប្រកួតបើកឆាក ១៧ ហ្គេមដំបូងរបស់ខ្លួន នារដូវកាលនេះ។
គ្រាប់បាល់ដំបូងរបស់ Willian Jose ឱ្យក្រុម Wolves បានធ្វើឱ្យការខូចខាតនេះកើតឡើង នៅនាទីទី ៥៩ ដែលមានន័យថា Sheffield ឥឡូវនេះបានចូលរួមគ្រប់គ្រងកំណត់ត្រាឥតតម្លៃ គឺការធ្លាក់ទៅលីគលំដាប់ទី ២ ក្រោយលេងបាន ៣២ ហ្គេមរបស់ Premier League ដែលកំណត់ត្រានេះ កាន់កាប់ដោយ Derby County និង Huddersfield Town៕ VN