ក្រុង Madrid: លោក Mauricio Pochettino ហាក់​ដូចជា​មាន​ភាព​តក់ស្លុត​ខ្លាំង​ជាង​លោក Jurgen Klopp ប្រសិន​បើ​ធ្វើការ​ប្រៀបធៀប​រវាង​អ្នក​ទាំង​ ២ ​នេះ​ ប៉ុន្តែ​ក្រុម Tottenham និង​ក្រុម Liverpool សុទ្ធតែ​មាន​ឆន្ទៈ​ដូចគ្នា​ក្នុង​ការឈ្នះ​ពាន​ដ៏សំខាន់​បំផុត​នៅ​តំបន់​អឺរ៉ុប​មួយ​នេះ​។

ជាមួយ​តម្រូវ​ការលក់​តារា​បាល់ទាត់​ចេញ​ពី​ក្លិប​ផង និង​តម្រូវការ​ចំណាយ​ច្រើន​សម្រាប់​ក្លិប​ផង​នោះ​លោក Pochettino និង​លោក Klopp ម្នាក់ៗ​សុទ្ធ​តែ​មាន​ភារកិច្ច​ស្ដារ​ទិសដៅ​របស់​ក្លិប​ឡើង​វិញ​ឲ្យ​បាន​ច្បាស់លាស់ ខណៈ​ក្លិប​របស់​ពួកគេ​កំពុង​តែ​ដើរ​លើ​ផ្លូវ​មួយ​មិន​ទាន់​កំណត់​ច្បាស់​នៅ​ឡើយ​។

មាន​តែ​ឆ្នាំ​នេះ​ទេ​ដែល​ក្រុម​ហង្សក្រហម Liverpool បាន​នាំ​មុខ​ក្រុម Spurs យ៉ាង​ខ្លាំង​រហូត​ដល់​ ២៦ ​ពិន្ទុ​នៅក្នុង​ក្របខ័ណ្ឌ Premier League ប៉ុន្តែ​ឥឡូវនេះ​វា​មិន​សំខាន់​លើ​ពិន្ទុ​តិច​ ឬ​ច្រើន​នោះ អ្វី​ដែល​សំខាន់​នោះ​ថា តើ​ក្រុម Spurs ចង់​បាន​រឿង​ដដែល​នេះ​ឬ​យ៉ាង​ណា​?

នៅពេល​លោក Pochettino ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​កាលពី​រដូវក្ដៅ​ឆ្នាំ​ ២០១៤ ​ដើម្បី​ជំនួយ​លោក Louis van Gaal នោះ​គឺ​គាត់​បាន​ជំពាក់​គុណ​ចំពោះ​ក្រុម Liverpool ដោយសារ​គ្រូបង្វឹក​មុន​គាត់​ដឹកនាំ​នេះ​បាន​លាឈប់​ពី​តំណែង​ក្រោយពី​ចាញ់​ក្រុម Liverpool ៥-០ នៅ​ក្រៅ​ទឹកដី និង​ឈ្នះ​ម្ដង​ទៀត​ ៤-០ ​នៅក្នុង​ទឹកដី​ខ្លួនឯង​ទើប​ធ្វើឲ្យ​លោក Pochettino មាន​ឱកាស​ជា​គ្រូបង្វឹក​នៅ​ក្លិប​នេះ​មក​ទល់​នឹង​ពេល​នេះ​។

នៅពេល​លោក Pochettino ចូល​ដឹកនាំ​ក្រុម​នេះ​កីឡាករ Gareth Bale ក៏​បាន​ចេញ​ទៅ​បាត់ ហើយ​តម្លៃ​ដោះដូរ​ចំនួន​ ១០០ ​លាន​អឺរ៉ូ​របស់​គាត់​ក៏បាត់​ផង​ដែរ​។

គ្រូបង្វឹក​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​បាន​និយាយ​ថា​៖ «​នៅពេល​ខ្ញុំ​មក​ដល់​ក្រុម Spurs ខ្ញុំ​បាន​ដឹង​ច្បាស់​ទៅ​ហើយ​ថា នឹង​មាន​បញ្ហា​ប្រឈម​ខ្លាំង​បំផុត​។ ក្លិប​នេះ​ស្ថិត​ក្នុង​កម្រិត​ផ្សេង​ ១ ហើយ​គ្មាន​អ្នកណា​ជឿជាក់​លើ​ពួកយើង​ទេ គ្មាន​អ្នកណា​ជឿ​ថា វិធី​ដែល​យើង​ធ្វើ វា​នឹង​នាំ​មក​នូវ​ជោគជ័យ​នោះ​ទេ​»​។

ក្រោយពី​បាន​កែប្រែ​វិធីសាស្ត្រ​រួច​មក​លោក Pochettino បាន​ដាក់​កីឡាករ​ឆ្នើម​ឲ្យ​ចូល​លេង​ដូចជា​កីឡាករ Dele Alli, Eric Dier, Toby Alderweireld និង​កីឡាករ Son Heungmin ចំណែក​ក្រុម​របស់​លោក Klopp វិញ​ក៏​មាន​ដូចជា​កីឡាករ Sadio Mane, Mohamed Salah, Georginio Wijnaldum និង​កីឡករ​សំខាន់ៗ​ផង​ដែរ​។

លោក Pochettino និយាយ​នៅ​សប្ដាហ៍​នេះ​ថា​៖ «​យើង​ត្រូវ​ដើរ​តាម​ជំហាន​នេះ ព្រោះ​យើង​ដឹង​ថា​យើង​អាច​បន្ត​ដំណើរការ​នេះ ហើយ​យើង​អាច​ដាក់​ក្រុម Tottenham ជាមួយ​ក្រុម​ល្អ​បំផុត​នៅក្នុង​ពិភពលោក​នេះ​»៕ SN