អ៊ុយរូហ្គាយ៖ គ្រូ​បង្វឹក​ជម្រើស​ជាតិ​អ៊ុយ​រូហ្គាយ​លោក Oscar Tabarez បាន​និយាយ​ថា វា​ល្មម​នឹង​គិត​ថា ពេល​វេលា​របស់​កីឡាករ​ Luis Suarez ជាមួយ​ក្រុម​ជម្រើស​ជាតិ​អ៊ុយរូហ្គាយ​ត្រូវ​បាន​បញ្ចប់​ហើយ​។​

ខ្សែ​ប្រយុទ្ធ​ Suarez ដែល​បាន​បង្ហាញ​ខ្លួន​សម្រាប់​ជម្រើស​ជាតិ​អ៊ុយរ៉ាហ្គាយ​ចំនួន ​១១១ ​លើក​នោះ ​នឹង​គ្មានវត្ត​មាន​ក្នុង​ការ​ប្រកួត​មិត្តភាព​ជាមួយ​ជម្រើស​ជាតិ​​ប៉េរូ​នៅ​ថ្ងៃទី ​១១​ និង​ថ្ងៃទី ​១៥ ​ខែ​តុលា​ ដោយសារ​​ព្យាបាល​របួស​នៅ​ក្នុង​ក្លិប​ Barcelona។​

ខ្សែ​ប្រយុទ្ធ​វ័យ ​៣២ ​ឆ្នាំ​រូប​នេះ ​ត្រូវ​បាន​ដាក់​ឲ្យ​លេង​ក្នុង​ក្រុម​ជម្រើស​ជាតិ​នេះ ​ប៉ុន្តែ​ត្រូវ​បាន​ដក​ចេញ​វិញ​ក្នុង​ការ​ប្រកួត​នៅ​ទីក្រុង​ Montevideo និង​ក្រុង​ Lima ប្រទេស ​អ៊ុយរូហ្គាយ ប៉ុន្តែ​រូប​គេ​នៅ​បន្ត​​លេង​នៅ​ក្នុង​ទីក្រុង​ Barcelona ប្រទេស ​អេស្ប៉ាញ ​ជាមួយ​ម្ចាស់​ជើង​ឯក​ក្របខ័ណ្ឌ LaLiga គឺ​ក្លិប Barcelona​។​​

នៅ​ពេល​សួរ​ពី​កីឡាករ​ Suarez ដែល​រក​បាន​ ៤ គ្រាប់ ​ក្នុង​ ៣ ប្រកួត​ចុង​ក្រោយ​របស់​គាត់​សំរាប់​ក្លិប​ Barcelona ​និង​ពី​អនាគត​របស់​រូប​គាត់​នោះ​ លោក Tabarez បាន​ប្រាប់​អ្នក​កាសែត​ថា​៖ ​«​កីឡាករ​គ្រប់​រូប​តែងតែ​ហត់​នឿយ​ក្នុង​អាជីព​របស់​ខ្លួន​។ ក្នុង​​​ទសវត្សរ៍​ទី ៦០ ខ្ញុំ​បាន​អាន​អត្ថបទ​អំពី​វីរបុរស​ប្រេស៊ីល​ Pele ​ដែល​សរសេរ​​ដោយ​​វេជ្ជបណ្ឌិត​​ថា​ លោក Pele មាន​រាង​កាយ​ជា​មនុស្ស​ដែល​មាន​អាយុ​​ច្រើន​ជាង​​គាត់ ​២០ ​ឆ្នាំ»​​។

លោក Tabarez បាន​និយាយ​ថា៖ «ដូច្នេះ​ថា តើ​កីឡាករ​ Suarez អាច​លេង​នៅ​ក្រុម​ជម្រើស​ជាតិ​បាន​យូរ​​ប៉ុន​ណា​? គាត់​​នៅ​ទីនេះ​​តាំង​​ពី​​ឆ្នាំ​​ ២០០៧​។ តើ​គាត់​លេង​បាន​ប៉ុន្មាន​ដង​? តើ​គាត់​ស៊ុត​បាល់​បញ្ចូល​ទី​បាន​ប៉ុន្មាន​គ្រាប់​? តើ​គាត់​លេង​របួស​ប៉ុន្មាន​ដង​? តើ​គាត់​មាន​ការ​ធូរ​ស្បើយ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ប៉ុន្មាន​ដង​? ​ដូច្នេះ​​ខ្ញុំ​​គិត​ថា ​វា​ជា​ការ​ប្រញាប់​ហើយ​វា​មិន​បាន​ដឹង​ថា​ កីឡាករ ​[Suarez]​ បាន​​និយាយ​ថា ​គាត់​​បាន​​បញ្ចប់​នោះ​ទេ ​គឺ​មិន​បាន​បញ្ជាក់​ទេ ​គឺ​មាន​តែ​ពេល​វេលា​ទេ​ដែល​អាច​បញ្ជាក់​ថា នរណា​ជា​អ្នក​ត្រឹមត្រូវ​ ហើយ​យើង​មាន​ទំនុក​ចិត្ត​ជា​ច្រើន​ចំពោះ​​គាត់​»​​។

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​​វា​ពិត​ជា​ពិបាក​ណាស់​ក្នុង​ការ​ប៉ាន់​​ស្មាន​ពី​អនា​គត​របស់​កីឡាករ​​។ ខ្ញុំ​មិន​បាន​ស្មាន​ពី​អ្វី​ដែល​កីឡាករ​ Suarez ​ទទួល​​បាន​ក្នុង​វិស័យ​បាល់ទាត់​​ទេ​។ ក្នុង​ឆ្នាំ ​២០០៦ នៅ​ពេល​គាត់​មក​ហ្វឹក​ហាត់​ដំបូង​ ខ្ញុំ​បាន​ឃើញ​​គាត់​មាន​លក្ខណៈ​ខុស​​ធម្មតា​ ប៉ុន្តែ​​គ្មាន​ផ្លូវ​ទេ​ដែល​ខ្ញុំ​អាច​ស្រមៃ​ពី​អាជីព​ទាំង​អស់​របស់​​គាត់​នោះ​​។ ខ្ញុំ​ក៏​មិន​ទទួល​បាន​កិត្តិយស​នោះ​ដែរ​។ កិត្តិយស ​គឺ​ជា​របស់​គាត់​។ គាត់​បាន​ធ្វើ​អ្វីៗ​ទាំង​អស់​។ ​គាត់​មាន​​ការ​ឡើង​ចុះ​ ហើយ​គាត់​បាន​ធ្វើ​ខុស​ ប៉ុន្តែ​រាល់​ពេល​ដែល​គាត់​មក គឺ​​គាត់​បាន​នាំ​​យក​អ្វី​ថ្មី​ៗ»​។

គ្រូបង្វឹក​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «​គាត់​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ​ទីក្រុង​ Groningen ប្រទេស ​ហូឡង់​។ គាត់​បាន​ទៅ​លេង​នៅ​ក្រុម​ Ajax ហើយ​គាត់​បាន​ក្លាយ​ជា​ប្រធាន​ក្រុម​ Ajax ​ដែល​ទើប​តែ​មាន​អាយុ​ ២១ ​ឆ្នាំ ​បន្ទាប់​មក​គាត់​បាន​ផ្លាស់​ទៅ​លេង​នៅ​ក្លិប​​ Liverpool ហើយ​គ្រប់​គ្រាប់​បាល់​ដែល​គាត់​រក​បាន ​គឺ​ជា​ការ​បំបែក​​កំណត់​ត្រា​ជាមួយ​​ការ​​សម្រាក​​ដ៏​យូរ​​មួយ​ដោយសារ​​បញ្ហា​ខ្លះៗ ​ប៉ុន្តែ​គាត់​តែង​តែ​ងើប​មុខ​ជា​និច្ច​។​ នោះ​ជា​ប្រភេទ​កីឡាករ​​ដែល​កំណត់​សម័យកាល​ក្នុង​ក្រុម​ជម្រើស​ជាតិ​ និង​​ក្នុង​ពេល​វេលា​ដែល​កីឡាករ​ទាំង​នោះ​ជា​យុវ​កីឡាករ ​ដូច្នេះ​ពេល​ខ្លះ​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ពួក​គេ​ហើយ​ប្រសិន​បើ​អ្នក​ឃើញ​អ្វី​មួយ​ អ្នក​​ត្រូវ​ជួយ​ពួក​គ​»​។

លោក Tabarez បាន​បន្ថែម​ទៀត​ថា៖ «​អ្វី​ដែល Suarez បាន​ផ្តល់​ឱ្យ​បាល់​ទាត់​អ៊ុយរូហ្គាយ ​គឺ​ធំ​ធេង​ណាស់​ហើយ​សូម​កុំ​គិត​ពី​ឱកាស​ដែល​គាត់​អាច​​ផ្តល់​អ្វី​បន្តិច​បន្តួច​ចាប់​ពី​ពេល​នេះ​តទៅ​។ ខ្ញុំ​សង្ឃឹម​​ថា​ គាត់​នៅ​តែ​អាច​ផ្តល់​អ្វី​មួយ​ដល់​យើង​។ ខ្ញុំ​មិន​ប្រាកដ​ ១០០ ភាគរយ ​ទេ ​ថា ​គាត់​​អាច​មាន​​បញ្ហា​​ខ្លះ​​នោះ​។ ប៉ុន្តែ​យើង​មិន​អាច​ព្រួយ​បារម្ភ​បាន​ទេ​ចំពោះ​ការ​រង​របួស ​ឬ​បាត់​មួយ​ប្រកួត​​នោះ​»។

កីឡាករ Suarez ដែល​​ជា​​អ្នក​​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​បំផុត​​គ្រប់​​ពេល​​​វេលា​​សម្រាប់​ក្រុម​ជម្រើស​ជាតិ​​​អ៊ុយរូហ្គាយ​​រហូត​ដល់​​ ៥៨ គ្រាប់​ ចាប់​តាំង​ពី​បាន​បង្ហាញ​ខ្លួន​នៅ​ឆ្នាំ ​២០០៧ នោះ ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន​ ៦ ​គ្រាប់ សម្រាប់​ក្រុម Barcelona នៅ​​​ក្នុង​​ការ​ប្រកួត​ទាំង​អស់​នៅ​​រដូវកាល​ឆ្នាំ ​២០១៩-២០២០ ​នេះ​៕ SN