ទីក្រុងញូវយ៉កៈ ខ្សែការពារ Isaiah Thomas នៅក្លិបបាល់ឱប Washington Wizards ត្រូវបានសមាគមបាល់ឱបជាតិអាមេរិក (NBA) ពិន័យជាប្រាក់ចំនួន ២៥ ០០០ ដុល្លារអាមេរិកចំពោះការប្រព្រឹត្តទង្វើមិនគប្បីទៅលើអាជ្ញាកណ្ដាលក្នុងការប្រកួតដែលក្រុមរបស់ខ្លួនបានចាញ់ក្រុមប៉ូឡូញ ១២២-១០៣ ក្នុងទឹកដីខ្លួនឯងពីថ្ងៃសុក្រ។
កីឡាករ Thomas បានទទួលកំហុសបច្ចេកទេសហើយត្រូវបានបណ្ដេញចេញពីការប្រកួតដោយសារកំហុសនោះដែលបានកើតឡើងនៅវិនាទី៨៨ចូលដល់វគ្គ ១ ភាគ ៤ លើកដំបូង។
កីឡាករអាមេរិកអាយុ ៣០ ឆ្នាំរូបនេះបានស្ទាក់បាល់ដែលគ្រប់គ្រងដោយកីឡាករ Carmelo Anthony និងកីឡាករ Damian Lillard របស់ក្រុមប៉ូឡូញតាមបណ្ដោយខ្សែបន្ទាត់ ហើយរូបគេបានដណ្ដើមគ្នាជាមួយកីឡាករ Anthony និងបានសម្រុកទៅមុខ ហើយបន្ទាប់មកបានធ្វើឲ្យដៃរបស់គេប៉ះត្រូវនឹងទ្រូងរបស់អាជ្ញាកណ្ដាលលោក Marat Kogut ដែលកំពុងឈរពិនិត្យមើលការប្រកួតនេះ។
ក្រោយមកមន្ត្រីរៀបចំការប្រកួតបានពិនិត្យមើលទង្វើនោះដើម្បីស្វែងរកកំហុសដោយចេតនាមុនពេលធ្វើការបណ្ដេញចេញពីការប្រកួតនោះ។
បើទោះជាកីឡាករ Thomas បានព្យាយាមដោះសារថា ដោយសាររូបគេបានគ្រវាសដៃទៅប៉ះនឹងលោក Kogut ក៏ដោយប៉ុន្តែវានៅតែមិនអាចកែប្រែវិន័យដែលត្រូវបានបង្កើតឡើងដើម្បីការពារមន្ត្រីរៀបចំការប្រកួតដដែល។
ប្រធានក្រុមអាជ្ញាកណ្ដាលលោក Mark Ayotte បាននិយាយបន្ទាប់ពីការប្រកួតនេះថា៖ «គាត់បានបង្កើតកំហុសផ្នែករាងកាយជាមួយអាជ្ញាកណ្ដាលព្រោះបាល់បានបោះចូលកន្ត្រករួចហើយ»។
សូមបញ្ជាក់ថា លោក Kogut អាយុ ៤០ ឆ្នាំបានចាកចេញពីប្រទេសអ៊ុយក្រែនទៅរស់នៅក្នុងទឹកដីរបស់សហរដ្ឋអាមេរិកជាមួយក្រុមគ្រួសាររបស់គាត់ក្រោយពីគាត់បានកើតនៅទីក្រុងកៀវប្រទេសអ៊ុយក្រែនបានរយៈពេល ៧ ថ្ងៃ៕ SN