សហព័ន្ធកីឡាបាល់ទាត់ទ្វីប អឺរ៉ុបបានព្រមានកាលពីថ្ងៃចន្ទ ថា ក្លិបនានាដែលហិរញ្ញវត្ថុរបស់ខ្លួនត្រូវបានស្ថិតក្រោម ការត្រួតពិនិត្យរួចជាស្រេចដោយផ្នែកច្បាប់ប្រកួតប្រជែងផ្នែកហរិញ្ញវត្ថុដោយយុត្តិធម៌ (Financial Fair Play) ប្រហែលជាមិនទាន់ស្ថិតក្នុងភាពស្អាតស្អំនៅឡើយទេ។ នេះបើយោងទៅតាមអង្គភាព គ្រប់គ្រងកីឡាបាល់ទាត់ទ្វីប អឺរ៉ុបមួយនេះ។
ក្នុងរយៈពេលតិចជាង ១ សប្តាហ៍ ក្រោយពី ការប្រកាសចុងក្រោយបំផុតក្នុងរបាយការណ៍របស់ Football Leaks អង្គភាព UEFA បានបញ្ជាក់ថា ខ្លួនអាចនឹងបើកករណីដែលត្រូវបានរាប់បញ្ចូលកាលពីមុនឡើងវិញ ប្រសិនបើមានព័ត៌មានថ្មីផ្ទុះឡើង។
ក្លិបដែលជាដៃគូរបស់ UEFA នឹងត្រូវប្រឈមមុខនឹងការត្រួតពិនិត្យប្រចាំឆ្នាំប្រឆាំងនឹងការប្រព្រឹត្តល្មើសផ្សេងៗ ហើយក្លិបជាច្រើនបានស្ថិតក្នុងការស៊ើបអង្កេត ខណៈក្លិបទាំងនោះក៏អាចរងនូវការដាក់ទណ្ឌកម្ម ឬមានភាពស្អាតស្អំផងដែរ។
ប៉ុន្តែ បច្ចុប្បន្ន UEFA អាចនឹងត្រួតពិនិត្យករណីដែលត្រូវបានបិទរួចជាស្រេច៕