ក្លិប Everton បានបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើស្លាបអន្តរជាតិអង់គ្លេស Theo Walcott ពីក្លិប Arsenal ក្នុងការផ្ទេរមួយដែលមានតម្លៃខ្លួន ២៥ លានផោន (ស្មើនឹង ៣៤ លានដុល្លារអាមេរិក) កាលពីថ្ងៃពុធ។
Walcott បានធ្លាក់ចេញពីការចាប់អារម្មណ៍របស់លោក Ars-ene Wenger គ្រូបង្វឹករបស់ក្រុម Arsenal សម្រាប់ការប្រកួតជាច្រើននៅរដូវកាលនេះ ហើយរូបគេបានសម្រេចចិត្តផ្ទេរទៅកាន់កីឡដ្ឋាន Goodison Park ដើម្បីព្យាយាមសង្គ្រោះអាជីពរបស់គេត្រឡប់មកវិញ។
ខ្សែបម្រើស្លាបវ័យ ២៨ ឆ្នាំរូបនេះ បានបង្ហាញខ្លួនត្រឹមតែ ១៦ លើកគត់សម្រាប់ក្រុម Arsenal ក្នុងរាល់យុទ្ធនាការទាំងអស់នៅរដូវកាលនេះ និងបានចូលលេងក្នុងជម្រើសទាំង ១១ នាក់ដំបូងជាលើកចុងក្រោយនៃក្របខ័ណ្ឌ Premier League សម្រាប់ក្រុមកាំភ្លើងធំ កាលពីខែមេសា៕