រាល់​យុទ្ធនាការ​ទាំង​អស់នៃ World Cup ទាក់ទាញ​អ្នកគាំទ្រ​ជាច្រើន​មកពី​ប្រទេស​ដែល​មិន​ឈ្នះ​សិទ្ធិ​ទៅ​លេង។ ប៉ុន្តែ នៅ​ឆ្នាំ​នេះ ក្នុង​ប្រទេស​រុស្ស៊ី កុលសម្ព័ន្ធ​ដ៏​ពិសេស​មួយ បាន​បង្កើត​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ចំនួន​អ្នក​ចូលរួម​ទស្សនា​ច្រើន​ជាង​ពេល​មុន។

ពួកគេ​ធ្វើដំណើរ​ទៅកាន់​កីឡដ្ឋាន​ជាច្រើន ក្រោម​ការតុបតែង និង​ការ​ស្លៀកពាក់​ឯកសណ្ឋាន​ក្រុម​ខ្លាំងៗ និង​កីឡាករ​ឆ្នើមៗ​ជា​ច្រើន​ក្នុង​ពិភពលោក ប៉ុន្តែ ពួកគេ​មិន​បំភ្លេច​ការ​បញ្ចូល​ទង់​ជាតិ​ចិន​ចូល​ក្នុង​ជាមួយ​ការ​តុប​តែង​នោះ​ឡើយ មិន​ថា គូស​លើ​មុខ ឬ​នាំយក​ទង់​ជាតិ​តាម​ខ្លួន​ក៏ដោយ។ ប្រទេស​ដែល​មាន​អត្រា​ប្រជាជន​ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​មួយ​នេះ បាន​ទិញ​សំបុត្រ​ចូលរួម​ទស្សនា​ការ​ប្រកួត World Cup ដល់​ទៅ ៤០២៥១ សន្លឹក។

នេះ​បើ​យោងទៅតាម​តួលេខ​ដែល​ត្រូវបាន​ចេញផ្សាយ​កាលពីដើម​ខែ​មិថុនា ដោយ​អង្គភាព​គ្រប់គ្រង​កីឡា​បាល់ទាត់​ពិភពលោក FIFA៕