ភ្នំពេញៈ ដោយ​ធ្លាប់បាន​ឆ្លងកាត់​បទពិសោធ​ផ្ទាល់ខ្លួន​ច្រើន​ឆ្នាំ​មក្នាះ​​​ក៏​មើល​ឃើញ​នូវ​កង្វះ​ខាត​​​ផ្នែក​​សិល្បៈ​អាជីព​ជា​ឌីជេ​ស្រី​ជាតិ​ខ្មែរ ទើប​ជំរុញ​ឲ្យ​ឌីជេ ខេក ខិតខំ​​​បំផុស​បំផុល​ឲ្យ​មាន​ការ​រៀបចំ​ជា​កម្មវិធី​ប្រកួត​ប្រជែង​ឈ្មោះ Cloud DJ Idol លើក​ដំបូង ក្នុង​គោល​បំណង​ចម្រាញ់​​រក​ឌីជេ​ស្រីខ្មែរ​​ដែល​មាន​ជំនាញ។

លោ​កោក ឌី​ខេ​ក ខេក ដែល​​​ប្រិយមិត្ត​​​ស្គាល់​​​ច្បាស់​​​ដំបូង​តាមរយៈ​ការ​ស្តាប់​កម្មវិធី​​​ផ្សាយ​​​ផ្ទាល់​នៃ​វិទ្យុ​អេហ្វអឹម ៩៧,៥ និង​ធ្លាប់​បង្ហាញ​មុខ​តាម​ប៉ុស្តិ៍​ទូរទស្សន៍​ខ្មែរ​លេខ ៩ នោះ បង្ហើប​ប្រាប់​ពី​គោល​បំណង​នៃ​ការ​បង្កើត​កម្មវិធី Cloud DJ Idol រដូវ​កាល​ទី ១ ដែល​ទើប​បាន​បញ្ចប់​កាល​ពី​សប្តាហ៍​មុន​ដែរ​ថា៖ «ដោយសារ​អាជីព​ជា​ឌីជេ​ស្រី​នៅ​ស្រុក​ខ្មែរ​យើង​ពុំ​ទាន់​មាន​អ្នក​ជំនាញ​នៅ​ឡើយ ទើប​​​ជំរុញ​ឲ្យ​មាន​កម្ម-វិធី​​​នេះ​ឡើង ខណៈ​ឃើញ​ថា មាន​នៅ​តែ​មាន​វត្តមាន​នានា​​ច្រើន តែ​មាន​វត្តមាន​ឌីជេ​ស្រីៗ ដែល​ជា​ជន​បរទេស​តែប៉ុណ្ណោះ​យើង​ក៏មាន​​​លក្ខខណ្ឌ​សំខាន់ៗ​នៅ​ក្នុង​​បៀប​នៃ​ការ​វិនិច្ឆ័យ​លើ​​​លក្ខណសម្បត្តិ​​​ផ្តល់​ការ​វាយ​តម្លៃ​ជ្រើសរើស​បេក្ខនារី​ចូលរួម​ប្រកួត​កម្ម្មវិធី​នេះ​ផង​ដែរ»។

ឌី​​​ជេ ខេ​​​ក បន្តថា៖ «យើង​មាន​មូលដ្ឋានយ៉ាង​សំខាន់ៗ​សម្រាប់​​​វាយតម្លៃ​​​នេះដែរ គឺ​​​ចំណុច​ទី ១ ការ​ផ្តោត​ទៅ​លើ​ការ​​​ស្ល​របៀប​​​នៃ​​​ការនិយាយ​ស្តី ចំណុច​​ទី ២ របៀប​នៃ​ការ​និយាយ​ស្តី ចំណុច​ទី ៣ ការ​មិច​ភ្លេង (mixedmusic) និង​ចំណុច​​ទី ៤ ការប្រើ​​​កាយវិការ​​​មាន​ភាព​ទាក់ទាញ​​អារម្មណ៍​​​ទស្សនិកជន ហើយ​តាមរយៈ​កម្មវិធី Cloud DJ Idol យើង​​​នឹង​​​អាច​​​រក​បាន​នូវ​ធនធាន​​​ឌីជេ​ស្រី​ខ្មែរ សម្រាប់​តម្រូវ​តាម​ទីផ្សារ​ការងារ​ផ្នែក​ឌីជេ​នេះ​ជា​មិន​ខាន​នោះ​ឡើយ»។

មិនតែប៉ុណ្ណោះ​ឌី​​ជេខេ​កេក ក៏មាន​ការស្វាគមន៍​​​ចំពោះ​​​ក្រុម​​​ស្ត្រី ដែល​មាន​​​ក​ចាប់យក​​​អាជីព​​​ជា​​ឌី​ជេជា​​​ជីព​​​​​ជា​​​ឌី​​​ជ​ដោយ​​​គ្រាន់តែ​​​ចំណាយពេល​​​មកកាន់​​​ស្ទូ​ទូ​​​ឌី​​​យោ​​​ឌី​​​យោ​យោ របស់​​​ក្រុម​​​ឌី​​​ជេ​​​យើង មាន​​​ឈ្មោះថា Dj Stations Pubដែលមាន​ទីតាំង​​​ស្ថិតនៅ​​​ខាងក្រោយ​​​ស្ថានទូត​​​រុស្ស៊ី ហើយក៏​​​មានការ​​​ធានាថា ពេល​​​រៀន​​​ចេះ​​​ចប់​​​នឹង​​​រក​​​ការងារ​​​ឲ្យ​​​ធ្វើបាន​​​ជាមួយនឹង​​​អាជីព​​​នេះ។

លោក ឌី​​​ជេ ខេ​​​ក បង្ហើប​​​ប្រាប់ថា៖ «ហើយ​​​ខ្ញុំ​​​ក៏​​​ចង់​​​ជួយ​​​បណ្តុះបណ្តាល ដោយ​​​ឥតគិតថ្លៃ​​​ឈ្នួល​​​ផងដែរ ដល់​​​ក្រុម​​​ស្ត្រី​​​ខ្មែរ ដែលមាន​​​ចំណូលចិត្តជំនាញ​​​អាជីព​​​ឌី​​​ជេ​​​នេះ ប្រសិនបើ​​​ពួកគាត់​​​ចាប់អារម្មណ៍​​​នោះ ។ ក្រោយពី​​​បាន​​​រៀន​​​ចេះ​​​ចប់​​​ខាងយើង​​​ក៏​​​អាច​​​ធានា​​​បាន​​​ថា​​​នឹ។​​រក​​​កន្លែងធ្វើការ​​​ឲ្យ​​​បានទៀតផង»។

ទោះបីជា​​​យ៉ា​​​ង​​​ណា ការចាប់​​​អាជីព​​​ជា​​​ឌី​​​ជេ​​​នេះ សម្រាប់​​​ស្ត្រី​​​ខ្មែរ ហាក់ដូចជា មាន​​​ឧបសគ្គ​​​ជា​​​ទំនៀមទម្លាប់​​​ប្រពៃ​​​ណី​​​ផងដែរ ដោយសារ​សង្គម​ខ្មែរ​នៅ​ពុំទាន់​អាច​ទទួលយក​ទាំងស្រុង​បាន​នៅឡើយ​នោះ។

ឌី​​​ជេ ខេ​​​ក ក៏បាន​​​បញ្ជាក់ថា៖ «តាមរយៈ​​​កម្មវិធី Cloud DJ Idol យើង​​​សង្កេតឃើញថា រាង​​​នៅ​​​ខ្សត់​​​បេ​​​ក្ខ​​​នារី​​​មក​​​ចូលរួម​​​នៅឡើយ ដោយសារ​​​តែមាន​​​រនាំង​​​ប្រពៃណី​​​ខ្មែរ​​​យើង ដែលជា​​​ឧបសគ្គ​​​ផងដែរ។ អ្នកសង្ឃឹមដែលមាន​​​ចំណូលចិត្ត​​​ផ្នែក​​​ឌី​​​ជេ​​​នេះ នៅតែមាន ហើយ​ចង់​អភិវឌ្ឍ​ខ្លួន​ឲ្យក្លាយទៅជា​​​អ្នក​​​អាជីព​​​នោះ យើង​​​នៅចាំ​​​ស្វាគមន៍​​​ជួយ​​​បណ្តុះ​បណ្តា​​​ល ដែលមាន​​​ក្រុម​​​ឌី​​​ជេ​​​ទាំង​​​ជាតិខ្មែរ និង​​​ទាំង​​​ឌី​​​ជេ​​​បរទេសជំនាញៗតែម្តង គឺថា​​​ពួកយើង​​​នឹងមិន​​​គិត​​​កម្រៃ​​​ថ្លៃឈ្នួល​​​នោះទេ សម្រាប់​ការរៀន​ជា​ឌី​ជេ​នេះ»៕