ក្រុង​ហ្ស៊េរុយសាឡឹម : ក្រុម​បុរាណវត្ថុ​វិទូអុីស្រាអែល​បាន​រក​ឃើញ​កាក់​មាស​សុទ្ធ​ចំនួន ៤ កប់​ក្នុង​ទីក្រុង​បុរាណ​ហ្ស៊េរុយ​សាឡឹម ដែល​មាន​ប្រវត្ដិ​តាំងពីជាង​​ ១​ ពាន់​ឆ្នាំ​មុន​។ នេះ​ជា​ការ​រក​ឃើញ​ដ៏​កម្រ​បន្សល់​សម័យ​កាល​ដ៏​ចលាចល​ផ្នែក​នយោបាយ​នា​​។

អាជ្ញាធរ​បុរាណ​វត្ថុ​អុីស្រាអែល (IAA) បាន​ឲ្យ​ដឹងថា កាក់​មាស​ទាំង​នោះត្រូវបាន​ជីក​កកាយ​អំឡុង​ពេល​ធ្វើ​កំណាយ​ក្បែរ​ Western Wall ជា​ទី​ឋាន​ពិសិដ្ឋ​បំផុត​ដែល​អម្បូរ​ជ្វីស​ធ្វើ​ការ​បួង​សួង​។

អ្នក​ជំនាញ​មកពី IAA លោក រ៉ូប៊ឺត កូល បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា កាក់​មាស ដែល​ត្រូវបាន​រក្សា​ទុក​ក្នុង​ក្រឡ​តូ​ច​មួយ នៅ​មាន​រូប​រាង​ល្អ​ស្អាត​ និង​ត្រូវ​បាន​គេ​មើល​ស្គាល់​យ៉ាង​ច្បាស់​ដោយ​មិន​ចាំ​បាច់​យក​ទៅ​សម្អាត​។

វត្ថុ​មាន​តម្លៃ​ទាំង​នោះ​មាន​កំណើត​តាំងពី​ចន្លោះ​ទសវត្សរ៍​ឆ្នាំ​ ៩៤០ និង ​៩៧០ ជា​វេលា​ដែល​កើត​កលយុគ​ផ្នែក​នយោបាយ​យ៉ាង​ធ្ងន់ធ្ងរ​។

អំឡុង​ពេល​នោះ ព្រះចៅកាលីហ្វ​ ស៊ុននី អាប់បាស៊ីដ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បង់ក្លាដែស បាន​បាត់​បង់​ការ​គ្រប់​គ្រង​ទីក្រុង​ហ្ស៊េរុយសាឡឹម​​ ទៅ​ឲ្យ​គូ​ប្រជែង​នៃ​ព្រះចៅ​ស៊ីអុីត ហ្វាទីមីដ នៅភាគ​ខាង​ជើង​អា​ហ្វ្រិកខាង​ជើង​ ដែល​រលំ​រលាយ​ក្នុង​សតវត្សរ៍ទី ១២។

លោក កូល បាន​និយាយថា​៖ «​នេះ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល ៥០ ​ឆ្នាំ ដែល​មាស​សុទ្ធ​ត្រូវបាន​រក​ឃើញ​ពី​រាជកាល​ហ្វាទីមីដ នៃ​ដែន​ដី​រាជធានី​ហ្ស៊េរុយសាឡឹម​បុរាណ​»។

ក្រុម​ធ្វើ​កំណាយ​អុីស្រាអែល បាន​រក​ឃើញ​មាស​ចុង​ក្រោយ​ពី​សម័យ​ហ្វាទីមីដ​ ក្រោយ​ពេល​ចប់​សង្គ្រាម​ទី ៦ ក្នុង​ឆ្នាំ​ ១៩៦៧ ភ្លាម ដែល​គ្រា​នោះ អុីស្រាអែល​បាន​គ្រប់​គ្រង​ក្រុង​ហ្ស៊េរុយសាឡឹម​ខាងកើត​ ពីការ​កាន់​កាប់​របស់​ហ្សក់​ដានី​ មុន​ពេល​ដណ្ដើម​បាន​ក្រុង​ទាំង​មូល៕ AFP/HR