ក្រុងឡូសអេនជឺលេស : ចាប់ពីទស្សនាវដ្ដី និងវីដេអូរហូតដល់ចក្ខុទស្សន៍ស្ដែងនឹងភ្នែកកម្មវិធីកម្សាន្ដភាពយន្ដស្រើបស្រាលរមែងជាព្រឹត្ដិការណ៍ដែលបង្ហាញពីការច្នៃផលិតថ្មី និងអភិវឌ្ឍផ្នែកបច្ចេកវិទ្យាដើម្បីជាប្រយោជន៍ចំពោះឧស្សាហកម្មសិច។
ស្ថិតក្នុងចំណោមឧបករណ៍បច្ចេកវិទ្យាថ្មីៗដែលត្រូវបានដាក់តាំងបង្ហាញ ក្រោមការរៀបចំដោយសមាគមអ្នកប្រើប្រាស់បច្ចេកវិទ្យា (CTA) ក្លិបអាក្រាតដ៏ចម្រូងចម្រាសដោយមានក្រុមអ្នករាំតោងបង្គោល និង «អ្នកម៉ាស្សាឯកជន» ដែលអ្នកអាចប្រតិបត្ដិដោយការទស្សនាតាមទូរស័ព្ទ ឬថេប្ល៊ិតផ្ទាល់ៗតែម្ដង។
យោងតាមក្រុមហ៊ុនលក់រាយឧបករណ៍សិចអង់គ្លេស MysteryVibe បានឲ្យដឹងថា ទីផ្សារផលិតផលសិចដូចជា ឧបករណ៍រំញ័រ និងទឹករំអិលបានកើនតម្រូវការរហូតដល់ ៣៧,២ ពាន់លានដុល្លារជាសកលនៅត្រឹមឆ្នាំ ២០២២។
សហស្ថាបនិកក្រុមហ៊ុន ស្ដេហ្វានី អាលីស បានប្រាប់ AFP ថា៖ «វាគ្មានអ្វីចម្លែកដែលមនុស្សគ្រប់រូបប្រាថ្នាភាពស្កប់ស្កល់នៃកាមតម្រេក ហើយក៏គ្មានអ្វីខុសដែរ បើលោកអ្នកត្រូវការបច្ចេកវិទ្យាជំនួយនោះ»។
ក្រុមហ៊ុនបានបង្ហាញផលិតផលមួយសម្រាប់ផ្គាប់ចិត្ដសុភាពបុរសឈ្មោះ «Tenuto» ដែលជួយអ្នករក្សាអានុភាពបានយូរអង្វែង។
ស្របពេលនោះក្រុមហ៊ុន OhMiBod ក៏បានបង្ហាញឧបករណ៍រំញ័រប្រតិបត្ដិតាមរយៈកម្មវិធីទូរស័ព្ទលើនាឡិកាវៃឆ្លាត Apple។
កម្មវិធី «Strip Club» របស់ Naughty America បំពាក់ភ្ជាប់ជាមួយស្មាតហ្វូន ឬថេប្លិតដើម្បីឲ្យអ្នកប្រើមើលអ្នករាំបុរស ឬនារីអាក្រាតក្នុងកញ្ចក់អេក្រង់របស់ខ្លួន។
អគ្គនាយក Naughty America លោក Andreas Hronopoulos បានប្រាប់ AFP ថា៖ «វាពិតជាអស្ចារ្យ។ លោកអ្នកអាចនាំយកអ្នករាំអាក្រាតមកកាន់បន្ទប់គេងរបស់ខ្លួន ដោយមិនចាំបាច់ប្រឹង»។
ពេលអ្នករាំបង្ហាញកាយវិការនៅចំពោះមុខអ្នកទស្សនាអាចបំផ្លាស់ទីជុំវិញខ្លួនពួកគេដោយហាក់ដូចជាកំពុងរាំក្បែរដូច្នោះដែរ។
លោក Hronopoulos បានបន្ដថា៖ «ខ្ញុំគិតថាផលិតផលនេះគ្រាន់តែផ្ដល់ការកម្សាន្ដ ខណៈដែលប្រភេទកម្សាន្ដជាទស្សនាវដ្ដីជិតហួសសម័យ។ លោកអ្នកគ្រាន់តែអង្គុយសម្រាកមួយកន្លែងប៉ុណ្ណោះ»៕ HR