ក្រុង​ញូវដែលី៖ នៅ​លើ​វាល​ខ្សាច់ Oued Eddahab  នៅ​ភាគ​ខាង​លិច​សមុទ្រ​ខ្សាច់​សាហារ៉ា លោក ហាប៊ីបោឡា ឌីលីមី បាន​បង្កើត​កសិដ្ឋាន​​អូដ្ឋ និង​អូដ្ឋ​ប្រណាំង ត​ជំនាន់​ដូនតា​របស់​លោក​ តែ​ដោយ​មាន​ជំនួយ​តិច​តួច​ពី​បច្ចេកវិទ្យា​សម័យ​ថ្មី​។

សត្វ​ចិញ្ចឹម​របស់​លោក មាន​សេរីភាព​ដើរ​ហើរ​លើ​វាល​ខ្សាច់​ និង​ផ្ដល់​ទឹក​ដោះ​ទៅ​តាម​ទម្លាប់​ធម្មជាតិ​ដោយ​ការ​ប្រើ​ដៃ​ច្របាច់​ទាំង​នៅ​ពេល​ព្រលឹម និង​ព្រលប់​។

ពេល​អូដ្ឋ​មាន​ចំណី​រុក្ខជាតិ​ព្រៃ​ស៊ី និង​ដើរ​ហើរ​ដោយ​សេរី​ពេញ ​១ ថ្ងៃ​ៗ​ ទឹក​ដោះ​របស់​វា​ក៏​ល្អ​ប្រសើរ​ដែរ​។ នេះ​បើ​យោង​តាម​អ្នក​គង្វាល​អាយុ ៥៩ ឆ្នាំ ដែល​រៀប​រាប់​អំពី​អត្ថ​ប្រយោជន៍​នៃ​ទឹក​ដោះ​អូដ្ឋ​ពោរ​ពេញ​ដោយ​ជីវជាតិ ​គឺ​ជា​ប្រភព​ជីវិត​សម្រាប់​អ្នក​ដំណើរ​ពនេចរ​ផ្លូវ​ឆ្ងាយ​។

ប៉ុន្ដែ​លោក ឌីលីមី លែង​រួម​រស់​ជាមួយ​សម្លាញ់​ជើង​ឯក​លើ​វាល​ខ្សាច់​ទៀត​ហើយ​។ លោក​រស់នៅ​ក្នុង​ទីក្រុង​ជាមួយ​ក្រុម​គ្រួសារ​។

អូដ្ឋ​របស់​លោក​ត្រូវ​បាន​ថែ​ទាំ​ដោយ​ក្រុម​គង្វាល​ ហើយ​លោក​ ឌីលីមី ប្រើ​ប្រព័ន្ធ GPS លើ​សមុទ្រ​ខ្សាច់​ធ្វើ​ដំណើរ​តាមរយៈ​ពុះពារ​ឧបសគ្គ​។

សត្វ​អូដ្ឋ​មាន​សេរីភាព​ដើរ​ហើរ អាច​ផលិត​ទឹក​ដោះ​គុណភាព​ខ្ពស់​។ រូបថត AFP

លោក​និយាយ​ថា​៖ «​អូដ្ឋ​អាច​ឈ្នះ​រាល់​ឧបសគ្គ​ ដូចជា កម្ដៅ​ថ្ងៃ ខ្យល់ ខ្សាច់ និង​កង្វះ​ទឹក​ ហើយ​បើ​ពួកវា​អាច​ចេះ​និយាយ លោក​អ្នក​នឹង​បាន​ឮ​ថា​ តើ​ពួក​វា​វៃ​ឆ្លាត​កម្រិត​ណា​»។

លោក ឌីលីមី បាន​និយាយ​​ថា​៖ «​យុវជន​ក្មេង​ៗ​ចង់​រស់នៅ​ក្នុង​ទីក្រុង​ ហើយ​អ្នក​គង្វាល​បច្ចុប្បន្ន​ភាគ​ច្រើន​មក​ពី​​ប្រទេស​​ក្បែរ​ខាង ម៉ូរីតានី ដែល​ការ​ធ្វើ​ដំណើរ​នៅ​វាល​ខ្សាច់​ភាគ​ខាង​ជើង​​ត្រូវ​​ធ្វើ​ឡើង​តាម​រថយន្ដ​សណ្ដោង​អូស​ដោយ​អូដ្ឋ​រាប់​ពាន់​ក្បាល​។

ខណៈ​ដែល​លោក ឌីលីមី ជា​មនុស្ស​ស្រឡាញ់​សមុទ្រ​ខ្សាច់ លោក​ធ្លាប់​បាន​​ត្អូញ​ត្អែរ​តែ​មួយ​ករណី​គត់​គឺ​ថា «ឧស្សាហកម្ម​ទឹក​ដោះ​អូដ្ឋ​មាន​តម្លៃ​ខ្ពស់​នៅ​ជុំវិញ​ពិភព​លោក​លើក​លែង​តែ​ទីនេះ​»។

លោក​បាន​អះអាង​ថា ទឹក​ដោះ​អូដ្ឋ​ត្រូវ​បាន​ចាត់​ទុក​ជា​ភេសជ្ជៈ​ស្ទួយ​សុខភាព​ ហើយ​សាច់​របស់​វា​កាន់​តែ​ពិសេស​ថែម​ទៀត​។ បច្ចុប្បន្ន ទោះ​ឆ្លើយ​​តប​នឹង​តម្រូវការ​​អ្វី​ដែល​ពលរដ្ឋ​ម៉ារ៉ុក​មាន​បំណង​ទទួល​ទាន​សាច់​អូដ្ឋ​ ​វា​គ្រាន់​តែជា​កសិដ្ឋាន​តូច​តាច​ ដែល​ជា​ស្នូល​ផ្នែក​កសិកម្ម​ប៉ុណ្ណោះ​។

ចំពោះ​រូប​លោក​ផ្ទាល់​ ការ​ចំណាយ​ ២ ០០០ ដុល្លារ ​លើ​អូដ្ឋ​មួយ​ក្បាល ​គឺ​ជា​ការ​វិនិយោគ​ដ៏​មាន​សុវត្ថិភាព​។ ប៉ុន្ដែ​​វា​ក៏​សម្រាប់​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ផង​ដែរ៕ AFP/HR