ក្រុងញូវយ៉ក: ឆ្កែ​អាយុ​ ៩ ខែ​មួយ​ក្បាល​ដែល​មាន​ទម្ងន់ ៧៦ គីឡូក្រាម និង​កម្ពស់ ១,៨ ម៉ែត្រ អាច​ជា​កូន​ឆ្កែ​ធំបំផុត​ក្នុង​ពិភព​លោក​។ ឆ្កែ​​ Euphrates យក្ស​នេះ ត្រូវបាន​បង្កាត់​ពូជ​ចម្លង​តាម​ពូជ​ឆ្កែ​បុរេ​ប្រវត្ដិ​ និង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពូកែស៊ី​ចំណី​រហូត​ដល់​អាហារ​ឆ្កែ ៨​ ចាន​ក្នុង​មួយ​ថ្ងៃ​។

ម្ចាស់​ ចារ៉េដ ហូវស័រ អាយុ ៤១ ឆ្នាំ មក​ពី​ទីក្រុង​បឹង​ទឹក​ប្រៃ រដ្ឋ​អ៊ូតា បាន​និយាយ​ថា មនុស្ស​ម្នា​តែងតែ​ច្រឡំ​កូន​ឆ្កែ​យក្ស​នេះ​ជា​ឆ្កែ​ពេញ​វ័យ​។ លោក​បាន​និយាយថា​៖ «​ត្រឹម​អាយុ ៩ ខែ​ ឆ្កែ​នេះ មាន​ទម្ងន់​ជិត ៨០ គីឡូម៉ែត្រ ដែល​មានមាឌ​ធំ​ជាង​ពូជ​ឆ្កែ​ណា​ៗ​ទាំង​អស់​»។

លោក​បន្ដ​ថា​៖ «​យើង​​​បាន​ស្រាវ​ជ្រាវ និង​ខល​ទូរស័ព្ទ​ទៅកាន់​ កំណត់​ត្រា​ហ្គីណេស​ពិភព​លោក ទាក់ទង​អ្នក​ជំនាញ​បង្កាត់​ពូជ​ឆ្កែ​រាប់​រយ​នាក់ ថា​តើ​មាន​ឆ្កែ​ណា​មាន​មាឌ​ប៉ុន​វា [ឆ្កែញី​]​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ត្រឹម​អាយុ​ ៩ ខែ ដូច​គ្នា​។ លទ្ធផល គឺ​គ្មាន​ទេ​»។

វា​ជា​សមាជិក​ពូជ​ឆ្កែ​ថ្មី ឈ្មោះ​ ម៉ូឡូសស៊ូស អាមេរិក​ ដែល​មាន​ហ្សែន​ស្រដៀង​នឹង​អម្បូរ ម៉ូឡូសស៊ូស តំបន់ ម៉េស៊ូប៉ូតាមែន ជា​ពូជឆ្កែ​យក្ស ដែល​បាន​ផុត​ពូជ​តាំងពី ៧០០០ ឆ្នាំ​មុន​។

សំណល់​សេស​សល់​នៃ​អម្បូរ​ឆ្កែ​បុរាណ​នេះ មាន​តែ​នៅ​ក្នុង​សារមន្ទីរ ដោយ​ខ្លះ​បាន​លើក​ឡើង​ថា ឆ្កែ​ទាំង​នេះ ត្រូវបាន​ប្រើ​ក្នុង​សង្គ្រាម​នៅ​តំបន់ ម៉េស៊ូប៉ូតាមែ​។

ដោយសារឆ្កែ ម៉ូឡូសស៊ូស អាមេរិក ជា​ពូជ​ថ្មី គេ​នៅ​មិន​ទាន់​ច្បាស់​ថា Euphrates នឹង​មាន​ទំហំ​មាឌ​ធំ​ប៉ុនណា​នៅ​ឡើយ​ទេ៕ HR