ក្រុងទីរ៉ាណា: ​អេឡូណា ដេមម៉ូឡារី មិនច្បាស់​ថា​​ពេល​ណា​​វេលា​ដ៏​អត្ថន័យ​ក្នុង​ឆាក​ជីវិត​នឹង​មក​ដល់​នោះទេ​​​ ប៉ុន្តែ​នាង​បាន​សាកល្បង​ល​រ៉ូប​កូនក្រមុំ ខណៈ​​​​ពលរដ្ឋ​​អាល់បានីអន្ទះសា​រង់​ចាំ​ឱកាស​ប្រារឰ​ពិធី​អាពាហ៍​ពិពាហ៍​វិល​រក​ភាព​ប្រក្រតី​វិញ​​ ដែល​ជា​​ព្រឹត្ដិការណ៍​សំខាន់​​នៅ​ក្នុង​ប្រទេស​បាល់កង់​ដ៏​ក្រីក្រនេះ​។

​ប្រពៃណី​អាពាហ៍ពិពាហ៍​នៅ​​​អាល់បានី​ជា​ព្រឹត្ដិការណ៍​ប្រមូល​ផ្ដុំ​ភ្ញៀវ​រាប់រយ​នាក់ក្នុង​ជំនួប​ពិធីជប់​លៀង​ដ៏​សម្បូរ​សប្បាយ​ និង​រាំរែក​ដាច់​យប់ ដោយ​សាច់​ញាតិ​ត្រូវ​ចំណាយ​​ពេល​រាប់​ឆ្នាំ​ដើម្បី​រក​លុយ​រៀបចំ​កម្មវិធី​សំខាន់​នេះ​។

ការ​ជួបជុំ​លក្ខណៈ​តូច​​តាច​ត្រូវបាន​អនុម័ត ប៉ុន្តែ​ការ​ប្រារព្ធ​ពិធី​ដ៏​ធំ​បែបនោះ​​​ហួស​ពី​​សិទ្ធិ​សេរីភាព​របស់​កញ្ញា​​ ដេមម៉ូឡារី អាយុ ៣១ ឆ្នាំ ​ជា​ប្រធាន​ពន្ធធនាគារ​​ដែល​ចង់​មានបំណង​រៀបចំ​ពិធី​មង្គល​របស់​ខ្លួន​ដោយ​មាន​ភ្ញៀវកិត្ដិយស​ ​៣០០ ​នាក់​​។

យ៉ាងណាមិញ​​ កូនក្រមុំអនាគត​រូប​នេះ ​​​គ្មាន​ជម្រើស​ក្រៅពី​រង់ចាំ​ ​អំឡុង​ពេល​​រាតត្បាត​បាន​បង្ឃាំង​គូដណ្តឹង​របស់​នាង​ជា​វិស្វករ​សំណង់ ជាប់​គាំង​​​នៅក្នុង​ប្រទេសអុីតាលី​អស់​រយៈពេល​ ៣​ ខែ​កន្លង​មក​ហើយ​។

ម្ចាស់ហាងសម្អាងការ Geraldina Sposa salon​ លើក​បង្ហាញ​រ៉ូប​អាពាហ៍ពិពាហ៍​របស់​ ដេម៉ូឡារី។ AFP

កញ្ញាអាល់បានីរូបនេះបាន​និយាយ​ថា​៖ «​ទោះ​ជា​មាន​ជំងឺ​​រាតត្បាត​ ខ្ញុំ​ក៏​មិន​បោះបង់ឡើយ​។​​ វា​គ្រាន់​តែ​ជា​ឧបសគ្គ​មួយ​តូច​ប៉ុណ្ណោះ​»។

គូ​ស្នេហ៍​ដែល​មាន​ផែនការ​រៀប​អាពាហ៍ពិពាហ៍​ តាំង​ពី​មុន​មាន​វីរុស​កួរ៉ូណា​វាយ​លុក​​អាល់បានី​ ដែល​​បាន​សម្លាប់​ជីវិត​មនុស្សយ៉ាង​តិច​​ ៣៥​ នាក់​ ​​​ត្រូវ​ដោះ​​ស្រាយ​​បញ្ហា​ផ្នែក​អបិយ​ជំនឿ​ផង​ដែរ​។

កញ្ញា អុីរីយ៉ុន​​ម៉ូខូឡារី​អាយុ​៣០​ឆ្នាំ​ជា​វិស្វករ​កុំព្យូទ័រ បាន​និយាយ៖«ការ​ផ្លាស់ប្តូរ​ថ្ងៃមង្គល​ជ័យ នាំ​​ឲ្យ​កើត​គ្រោះ​ស៊យ​ ​ជា​មូល​ហេតុ​មួយ​​ដែល​យើង​សម្រេចចិត្ត​មិន​ប្ដួរ​ថ្ងៃ»​។

កញ្ញា និង​ដៃគូ​មាន​គម្រោង​អញ្ជើញ​ភ្ញៀវ ៤០០ នាក់ តែ​បា​នរៀបចំ​ពិធីជប់​លៀង​នៅ​ផ្ទះ​តិចតួច ដោយ​នាំ​គ្នា​ពាក់​ម៉ាស និង​ស្រោម​ដៃ​ការពារ​រៀង​ៗ​ខ្លួន​ នៅ​ក្នុង​ខែ​មេសា ខណៈ​ប្រទេស​នេះ​ស្ថិត​ក្នុង​វិធាន​ការ​​រឹត​ត្បិត​។

កូនក្រមុំ​អាល់បានីរូបនេះ ត្រៀមអញ្ជើញ​ភ្ញៀវ ៣០០ នាក់ តែ​កូរ៉ូណាប្រហារក្ដីស្រមៃ។ រូបថត AFP

ប្រាក់បៀវត្សន៍​នៅ​អាល់​បានី ​​ជា​ប្រទេសក្រីក្រ​បំផុត​មួយ​ក្នុង​តំបន់​​អឺរ៉ុប​ គឺ​ទទួល​បាន ​៤០០ អឺរ៉ូ ​(៤៥០ ដុល្លារ) ក្នុង​មួយ​ខែ​​។ ប៉ុន្តែ​លុយ​កាក់នៅ​តែមិន​មែន​ជាបញ្ហាចោទ ​​ពេលពួកគេ​រៀបចំ​​អាពាហ៍ពិពាហ៍​ដែល​អាច​ចំណាយ​រហូត​ដល់​រាប់​ម៉ឺន​អឺរ៉ូ​។ ​​

ជា​រឿយៗ​គ្រួសារ​ទាំងពីរ​បាន​​ប្រារព្ធ​ពិធី​អបអរសាទរថ្ងៃជ័យ​មង្គល​ ដែល​ផ្អើល​អស់​អ្នក​ភូមិ​ជា​ច្រើន​ថ្ងៃ​ឯនោះ​។ ​

អេសា បាឡារី ជា​សកម្មជន​សិទ្ធិ​មនុស្ស​ បាន​និយាយ​​ថា៖​ «អ្នក​ដែល​សម្រេច​ចិត្ត​រងចាំ​ ​ក៏​ត្រូវ​ខកខាន​ឱកាស​រួម​រស់​ក្រោម​ដំបូល​ផ្ទះ​តែមួយ​ដែរ ​ព្រោះវា​ខុស​ប្រពៃណី​ចាស់​ទុំ​»៕ AFP/RS