ក្រុង​ឡុងដ៍: ខ្យល់ ភ្លៀង និងទឹក​កក បាន​រួម​គ្នា​ឆ្លាក់​ទម្រង់​ថ្ម ប្រ៊ីមហាម អស់​រយៈ​ពេល​ ៣២០ លាន​ឆ្នាំ​។

វា​បាន​ក្លាយ​ជា​សម្បត្ដិ​ជាតិ​ National Trust ដែល​រំលេចនូវ​សម្រស់​ធម្មជាតិ​ដ៏​ត្រកាល​ ដោយ​បាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​តំបន់ North Yorkshire ប្រទេស​អង់គ្លេស​។ យ៉ាង​ណា​មិញ កាល​ពី​ដើម​មិថុនា​នេះ យុវជន​ល្ពឹះ​ដៃ​មួយ​ក្រុម​បាន​បំផ្លាញ​ទម្រង់​ថ្ម​រាប់​លាន​ឆ្នាំ​នេះ​ខ្ទេច​តែ​មួយ​​ប៉​ព្រិច​ភ្នែក​។

ប៉ូលិស North Yorkshire បាន​ឲ្យ​ដឹង​ថា​៖ «​ម៉ោង​ ៨:៤៥ យប់​ថ្ងៃ​សុក្រ ទី​មួយ​ខែ មិថុនា យុវជន​ ៥ នាក់​ត្រូវ​បាន​ប្រទះ​ឃើញ​រុញ​ថ្ម​នៅ​លើ​​ថ្ម​ត្រួត​គ្នា​មួយ​។ ថ្ម​នៅ​លើ​គេ​នោះ​ក៏​រលំបាក់​ខូច​អស់​ទ្រង់​ទ្រាយ​ធម្មជាតិ​។ ការ​បំផ្លាញ​នេះ​មិន​អាច​ជួស​ជុល​បាន​ ហើយ​ពេល​នេះ វា​ស្ថិត​ក្នុង​សភាព​អន្ដរាយ​ណាស់​»។

ប៉ូលិស​បាន​បន្ដថា​៖ «​ឧប្បត្ដិ​ហេតុនេះ​មិន​ត្រឹម​បង្ក​ឲ្យ​ខូចទាំង​ថ្ម និង​​ទម្រង់​ថ្ម​បណ្ដុប​ធម្មជាតិ​ប៉ុណ្ណោះទេ ប៉ុន្ដែ​ថែម​ទាំង​ជា​អន្ដរាយ​ និង​បង្កើត​ជា​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ដល់​ភ្ញៀវ​ទេសចរ​ទៅ​កាន់​ទម្រង់​ថ្ម​ប្រ៊ីមហាម​»។

ហេឡេន ក្លាក មក​ពី​National Trust បាន​បន្ថែម​ថា​៖ «​វា​ជា​កន្លែង​ផ្ដល់​ការ​កម្សាន្ដ​ដល់​ទេសចរ​ខ្លះ​។ តាម​ពិត វា​ជា​មិន​សំខាន់ និង​មិន​ចាំ​បាច់​អ្វី​ទាំង​អស់​»។

ខណៈ​មនុស្ស​គ្រប់​រូប​បង្ហាញ​នូវ​ការ​ខឹង​សម្បា​ចំពោះ​ក្រុម​យុវជន​លើ​បណ្ដាញ​សង្គម ប៉ូលិស​កំពុង​តែ​ស្នើ​សុំ​ជំនួយ​។ ប៉ូលិស​បាន​លើក​ឡើង​ថា​៖ «​បើ​អ្នក​មាន​ព័ត៌មាន​អំពី​អត្ដ​សញ្ញាណ​ជន​ទាំង ៥ នាក់​នោះ សុំ​ទាក់​ទង​មក​លេង ១០១ ដោយ​ជ្រើស​រើស​នូវ​ជម្រើស​ពីរ​ និង​សរសេរ​អំណះ​អំណាង​ 12180097959»៕ HR

ប្រភព boredpanda.com