ក្រុងសានហ្វ្រានស៊ីស្កូ: ព្យុហយាត្រាអាក្រាតបង្ហាញពីក្ដីស្រឡាញ់ជាព្រឹត្ដិការណ៍ដើរស្រាតប្រចាំឆ្នាំតាមដងវិថីនានានៃក្រុងសានហ្វ្រានស៊ីស្កូ នឹងវិលមកវិញចំព្រឹត្ដិការណ៍ St. Patrick''s Day ដើម្បីតវ៉ាបម្រាមអាក្រាតកាយក្នុងទីក្រុង។
តាំងពីឆ្នាំ ២០១៦ ក្បួនដំណើររមែងរៀបចំឡើងនៅថ្ងៃទិវានៃក្ដីស្រឡាញ់នាចុងសប្ដាហ៍ តែឆ្នាំនេះព្រឹត្ដិការណ៍ប្រចាំឆ្នាំនេះត្រូវបានផ្អាកដោយសារមេឃភ្លៀង។ ដោយត្រូវបានផ្លាស់ប្ដូរកាលបរិច្ឆេទមកថ្ងៃត្រង់ថ្ងៃអាទិត្យក្បួនដើរអាក្រាតបានចាប់ផ្ដើមពីវិថី Jane Warner Plaza។
អ្នកស្រី Gypsy Taub សកម្មជនធម្មជាតិនិយមរៀបចំព្រឹត្ដិការណ៍រៀងរាល់ឆ្នាំជាមួយអង្គការរបស់អ្នកស្រី Body Freedom Lovers បន្ថែមពីព្រឹត្ដិការណ៍ «ព្យុហយាត្រារដូវក្ដៅនៃក្ដីស្រឡាញ់» រៀងរាល់ឆ្នាំដែលប្រារឰឡើងក្នុងខែសីហា។
អ្នកស្រី Taub បានបន្ដថា៖ «យើងកើតមកមានសិទ្ធិសេរីភាព។ អ្នកមិនអាចមានសេរីភាពទេ បើអ្នកស្អប់ខ្ពើមរាងកាយខ្លួនឯង។ គ្មាននរណាម្នាក់អាចបញ្ជាអ្នកថាត្រូវឲ្យស្លៀកបំពាក់បែបណា ឬមិនគួរស្លៀកបែបណា ឬអ្វីត្រូវធ្វើជាមួយរាងកាយអ្នកឡើយ»។
អ្នកនិយមក្បួនដើរអាក្រាតនេះអាចជ្រើសរើសយកការស្លៀកពាក់គ្របកាយ ឬបិទបាំងមួយកំប៉ិតទៅតាមចំណូលចិត្ដ។ គោលបំណងគឺការប្រារឰពីសេចក្ដីស្រឡាញ់ និងសេរីភាពនៃរាងកាយ។
វាជាការតវ៉ាលើបម្រាមអាក្រាតកាយក្នុងទីក្រុងដែលត្រូវបានអនុម័តកាលពីខែវិច្ឆិកា ឆ្នាំ ២០១២។ ក្បួនដំណើរឆ្នាំនេះត្រូវបានរៀបចំឡើងដោយ Fans of Urban Nudism ជាក្រុមខិតខំឲ្យបម្រាមអាក្រាតនោះនិរាករណ៍៕ HR