ក្រុងសេអ៊ូល: បើ​ការ​បង្ហាញ​អស្ចារ្យ​មួយ​ចំនួន​នៃ​ព្រឹត្ដិការណ៍ New York Fashion Week រំលង​ពី​ក្រសែ​ភ្នែក​របស់​អ្នក​នោះ កុំ​ទាន់​បារម្ភ​អី។

នៅ​មាន​ការ​បង្ហាញ​គ្រឿង​តុប​តែង​សក់​ដោត​ផ្កា​ប្លែកៗ​ជាច្រើន​ទៀត រួមទាំង រោម​ពាក់​ដ៏​ក្រាស់​ឃ្មឹក​ដូច​ខោ​ទ្រនាប់​បិទ​បាំង​តំបន់​ពិសេស​ថែម​ទៀត។

ដោយ​ស្គាល់​ជា មែរ​គីន រោម​ពាក់​លើ​ប្រដាប់ភេទ​មាន​ប្រវត្ដិ​តាំង​ពី​ទសវត្សរ៍​ឆ្នាំ ១៦០០ ពេល​តារា​បង្ហាញ​ម៉ូដ​នារីៗ​នឹង​ពាក់​វា​ក្រោយ​ពី​កាត់​កោរ​រោម​អស់​រលីង​ដើម្បី​ជា​ប្រយោជន៍​ចំពោះ​សុខភាព។

គំនិត​ផ្ដួចផ្ដើម​ខោ​ទ្រនាប់​រោម​មែរ​គីន នេះ​គឺជា​អ្នក​ច្នៃ​ម៉ូដ កៃ​មីន ជនជាតិ​កូរ៉េខាងត្បូង។ លោក បាន​បង្ហាញ​ទស្សនីយភាព​ម៉ូដ​រោម​សិប្បនិម្មិត​ជា​ច្រើន​សណ្ឋាន ច្រើន​ពណ៌ ប្រវែង និង​ស្ទីល សម្រាប់​ចំណូល​ចិត្ដ​មនុស្ស​ខុសៗ​គ្នា។

ចំពោះ​ការ​រចនា​ម៉ូដ សេចក្ដី​ថ្លែងការណ៍​របស់ កៃ​មីន បាន​ពន្យល់​ថា រោម​មែរ​គីន ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​បិទ​បាំង​ស្លាក​ស្នាម​ឡាម​ស្រមោល​ខ្មៅ​ដ៏​ខុស​ធម្មជាតិ និង ដើម្បី​បង្រួម​គម្លាត​រវាង​ផ្នែក​រឹង និង​ទន់។

នាយក​ច្នៃប្រឌិត Prema Hair លោក Dale Delaporte និយាយ​ថា៖ «ការ​ចងក្រង​របស់​លោក កៃមីន ជា​មោទនភាព​សម្រាប់​ការ​បិទ​បាំង​រាងកាយ និង​ចំណុច​ពិសេស»៕