ក្រុងប៉ារីស: ខ្លាញ់បន្ដិច ទឹកថ្នាំគីមីសម្រាប់ត្រាំច្រើនគួរសម និងប៉ិនប្រសប់មែនទែន ជាអ្វីដែលក្រុមអ្នកអភិរក្សសពសត្វត្រូវធ្វើនៅសារមន្ទីរប្រវត្ដិសាស្ដ្រធម្មជាតិដើម្បីតុបតែងសត្វមឹកយក្ស ១ ក្បាល។
មឹកប្រវែង ៦ ម៉ែត្រដោយអត់គិតពីដៃរបស់វា និងទម្ងន់ ៨០ គីឡូក្រាម មឹកយក្សឈ្មោះ «Wheke» ត្រូវបានចងព្យួរក្នុងរោងជាងមួយ។
លោក គ្រីស្ដូហ្វ ហ្គូតទីនី ដែលកំពុងសម្អិតសម្អាង និងចាក់សារធាតុគីមីចូលក្នុងខ្លួនមឹកនៅសារមន្ទីរជិតកន្លះសតវត្សរ៍បាននិយាយថា៖ «ក្រៅពីភ្នែក វាជាវត្ថុពិតទាំងអស់»។
មុនក្លាយជាវត្ថុពិព័រណ៍អចិន្ត្រៃយ៍ ពូជមឹកយក្សនេះដែលធំលូតលាស់រហូតដល់ ១៨ ម៉ែត្ររស់នៅក្បែរឆ្នេរសមុទ្រនូវែលសេឡង់ និងត្រូវបានប្រមាញ់នៅទីនោះក្នុងឆ្នាំ ២០០០។
ការញាត់អេប៉ុងចូលស្បែកសត្វ ជាវិធីសាស្ដ្រសម្រាប់សារមន្ទីរ តែវាមិនអាចអនុវត្តលើមឹកនោះទេ។ លោក ហ្គូតទីនី បានប្រើវិធីអ៊ុតប្លាស្ទិកជាបច្ចេកទេសពេញនិយមនៅអ៊ីតាលី។
សត្វគ្មានឆ្អឹងកងដ៏ធំបំផុតក្នុងលោកនេះនឹងរំលេចខ្លួនក្នុងសារមន្ទីរ Grand Hall of Evolution៕ HR